ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្តែងការគួរសម​និងពិភាក្សាការងារ ជាមួយ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅ​កម្ពុជា

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ បាន​អនុញ្ញាតជូន​ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែង​ការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូន​អំពីការងារអាទិ​ភាព និងសមិទ្ធផលដែលក្រសួងបានសម្រេចបាន រួមមានការ​បណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចំបាច់ ការអភិ​វឌ្ឍ​មូល​ធនមនុស្សលើមុខជំនាញឌីជីថលគ្រប់កម្រិត ការងារ​បរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាល​និងកម្ម​វិធីរដ្ឋាភិបាលឌីជីថល និងវឌ្ឍនភាពនៃមជ្ឈមណ្ឌលបច្ចេកវិទ្យា​សហគមន៍។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតបានកោតសរសើរលើសមិទ្ធផល​ដែល​ក្រសួងសម្រេចបាន និងកិច្ចសហប្រតិបត្តិការរវាង​អូស្ត្រា​លី​និងកម្ពុជា លើវិស័យទូរគមនាគមន៍ វិស័យឌីជីថល បរិវត្តកម្ម​ឌីជី​ថល និងសន្តិសុខឌីជីថល។ ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋ​ទូត បានគូសបញ្ជាក់អំពីការគាំទ្រលើការអភិវឌ្ឍធន​ធានមនុស្ស​ឌីជីថល និងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អ​ប្រសើរបន្ថែម​ទៀត ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner