មេដឹកនាំកាណាដាថ្មីប្តេជ្ញាយកឈ្នះសង្គ្រាមពាណិជ្ជកម្មជាមួយលោក Trump

អូតាវ៉ា ៖ នាយករដ្ឋមន្ត្រីថ្មីរបស់កាណាដា លោក Mark Carney ប្តេជ្ញាថា នឹងយកជ័យជំនះលើសង្រ្គាមពាណិជ្ជកម្មរបស់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ និងថា កាណាដាគ្មានថ្ងៃក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិកឡើយ។

លោក Carney ដែលនឹងចូលកាន់តំណែងបន្តពីលោកនាយករដ្ឋមន្ត្រី Trudeau បានប្រាប់អ្នកគាំទ្រនៅទីក្រុងអូតាវ៉ាថា អាមេរិកក្រោមការដឹកនាំរបស់លោក Trump កំពុងស្វែងរកការលេបយកប្រទេសកាណាដា។

មេដឹកនាំកាណាដាវ័យ ៥៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា ជនជាតិអាមេរិកចង់បានធនធានរបស់យើង ទឹករបស់យើង ដីរបស់យើង ប្រទេសរបស់យើង ដូច្នេះដល់ពេលហើយ ដែលយើងត្រូវនាំគ្នាក្រោកឈរឡើង រៀនពីរបៀបរស់នៅតាមបែបប្រជាជនកាណាដា។

លោកប្រធានាធិបតី Trump បាននិយាយម្តងហើយម្តងទៀត អំពីគោលបំណងលេបយកប្រទេសកាណាដា និងបានបោះបង់ចោលពាណិជ្ជកម្មទ្វេភាគី ដែលជាសរសៃឈាមជីវិតនៃសេដ្ឋកិច្ចកាណាដា ចូលទៅក្នុងភាពច្របូកច្របល់ជាមួយនឹងការដំឡើងពន្ធ ចាប់តាំងពីលោក Trump ឡើងកាន់តំណែង៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner