Drone អ៊ុយក្រែនវាយប្រហារទីក្រុងមូស្គូ

បរទេស ៖ អគារលំនៅដ្ឋាននានា ស្ថិតនៅក្នុងទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី បានរងការខូចខាត បន្ទាប់ពីការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក ឬ Drone របស់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារនេះ នេះបើតាមមន្ត្រីរុស្ស៊ី។

រូបភាពនៃអគារផ្ទះល្វែង ដែលរងការខូចខាត នៅក្នុងភូមិ Sapronovo របស់រុស្សី ត្រូវបានបង្ហាញបន្ទាប់ពីរងការវាយប្រហារ ដោយស្តីបន្ទោស ទៅលើអ៊ុយក្រែន។ អភិបាលក្រុងមូស្គូបាននិយាយថា ទីក្រុង Kyiv បានកំណត់គោលដៅ វាយប្រហាររដ្ឋធានី ជាមួយនឹងយន្តហោះគ្មានមនុស្សបើក រាប់សិបគ្រឿង ក្នុងការវាយលុក «ដ៏ធំ» ពេញមួយយប់។

យោងតាមអាជ្ញាធរ បានឱ្យដឹងថា មនុស្ស យ៉ាងហោចណាស់ ម្នាក់បានស្លាប់ និង បីនាក់ទៀតរងរបួស នៅតំបន់ជាយក្រុង ភាគខាងត្បូង នៃទីក្រុងមូស្គូ មួយនេះ។

យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ីអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះ ដ្រូន UAV ចំនួន៣៣៧គ្រឿង នៅទូទាំងប្រទេស ក្នុងនោះ រួមទាំង ៩១គ្រឿង នៅជុំវិញរដ្ឋធានីមូស្គូ និង ១២៦គ្រឿង នៅតំបន់ Kursk ជាប់ព្រំដែនអ៊ុយក្រែន ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner