លោក Zelensky ជំរុញលោក Trump បញ្ចុះបញ្ចូលលោក Putin ទទួលយកបទឈប់បាញ់

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារ បានគាំទ្រសំណើរបស់អាមេរិក សម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែនិយាយថា ទីក្រុងវ៉ាស៊ីនតោនចាំបាច់ត្រូវបញ្ចុះបញ្ចូលរុស្ស៊ីឱ្យទទួលយកវា។

លោក ហ្សេលេនស្គី បាននិយាយអំពីបទឈប់បាញ់នៅក្នុងសុន្ទរកថាតាមវីដេអូថា អ៊ុយក្រែនស្វាគមន៍ចំពោះសំណើនេះ យើងចាត់ទុកវាជាចំនុចវិជ្ជមាន… យើងត្រៀមខ្លួនជាស្រេច ដើម្បីធ្វើរឿងបែបនេះ។ ដូច្នេះយើងយល់ព្រម ហើយប្រសិនបើរុស្ស៊ីយល់ព្រមដែរ នោះបទឈប់បាញ់នឹងដំណើរការចំនួន ៣០ថ្ងៃ ឬ១ខែ។

មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា ឥឡូវនេះភាគីអាមេរិកបានយល់ច្បាស់អំពីរបស់យើង… យល់ច្បាស់ពីសំណើរបស់យើង… ហើយខ្ញុំចង់អរគុណដល់លោកប្រធានាធិបតី ត្រាំ សម្រាប់ការសន្ទនាក្នុងន័យស្ថាបនារវាងមន្ត្រីរបស់យើង។

ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ធ្វើឡើងបន្ទាប់ពីមន្ត្រីអាមេរិក និងអ៊ុយក្រែនបានបញ្ចប់កិច្ចចរចាដ៏វែងឆ្ងាយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលក្នុងនោះក្រុងវ៉ាស៊ីនតោនបានយល់ព្រមបន្តការចែករំលែកព័ត៌មានសម្ងាត់ជាមួយទីក្រុងកៀវ និងចរចាបទឈប់បាញ់រយៈពេល ៣០ថ្ងៃជាមួយរុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner