ចិនសង្ឃឹមថា នឹងមានដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែងក្នុងសង្រ្គាមអ៊ុយក្រែន

ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃអង្គារ សង្ឃឹមថា ដំណោះស្រាយដ៏ត្រឹមត្រូវ និងយូរអង្វែងមួយ អាចត្រូវបានរកឃើញក្នុងសង្រ្គាមរយៈពេល ៣ឆ្នាំរវាងអ៊ុយក្រែន និងរុស្ស៊ី។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង បានប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ចិននឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងនានា ដែលរួមចំណែកដល់ការដោះស្រាយវិបត្តិដោយសន្តិវិធី។

លោកស្រី ម៉ៅ បាននិយាយយ៉ាងដូច្នេះ ថា យើង រំពឹង និង សង្ឃឹម ថា ភាគី នានា អាច ឈាន ដល់ ដំណោះស្រាយ ដ៏ ត្រឹមត្រូវ និង យូរអង្វែង ដែល គ្រដែលគ្រប់ភាគីអាចទទួលយកបាន។

លោកស្រីបន្ថែមថា ចិនក៏មានឆន្ទៈបន្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីដើរតួនាទីស្ថាបនា សម្រាប់ការដោះស្រាយវិបត្តិនយោបាយផងដែរ ពោលគឺចិនមិនបញ្ជូនជំនួយយោធាដ៍សាហាវទៅភាគីជម្លោះណាមួយទេ មិនដូចសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតឡើយ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner