គុណភាពខ្យល់នៅកម្ពុជា ចាប់ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ស្ថិតក្នុងកម្រិតល្អណាស់
(ភ្នំពេញ)៖ ក្រសួងបរិស្ថាននៅថ្ងៃទី១២ ខែ មីនា ឆ្នាំ ២០២៥ បានបញ្ជាក់អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១៥.៥៩ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
បើយោងតាមសេចក្តីជូនដំណឹងនេះបានបង្ហាញថា៖
-ពណ៌ខៀវ ៖ គុណភាពខ្យល់ល្អណាស់មាន ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តប៉ៃលិន ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ធំ ខេត្តពោធិ័សាត់ ខេត្តតាកែវ រាជធានីភ្នំពេញ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តឧត្តរមានជ័យ
-ពណ៌បៃតង ៖ គុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ៕




ដោយ ៖ ម៉ាដេប៉ូ