សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់តាមរយៈសំណេរថា ៨ឆ្នាំមុន ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី តាមបណ្ដោយព្រំដែន មិនប្តូរទេ
(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម តេឡេក្រាមផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូខ្លីមួយ រំលឹកអំពីបេសកកម្ម របស់សម្តេចដែលកាលនោះ (ឆ្នាំ២០១៧) នៅមានតួនាទីជាមេទ័ពជើងគោក ហើយបានចុះពិនិត្យ ការកសាងផ្លូវ តាមបណ្តាយបន្ទាត់ព្រំដែន ដែលជាកិច្ចការពារបូរណភាពទឹកដី និងលើកស្ទួយជីវភាព រស់របស់ប្រជាពលរដ្ឋ។
សម្តេចបានបញ្ជាក់តាមរយៈសំណេរថា ៨ឆ្នាំមុន ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូល រួមក្នុងកិច្ចការពារបូរណភាពទឹកដី មិនប្តូរទេ។ បើខ្មែរយើងមិនខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេង គេធ្វើជំនួសយើងទេ ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ៖ ៨ ឆ្នាំមុន (៦ មីនា ២០១៧) និងថ្ងៃនេះ (១២ មីនា ២០២៥) ខុសគ្នាតែអាយុ និងតួនាទី ប៉ុន្តែកាតព្វកិច្ច និងការចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដី ការពង្រឹងប្រៀបការពារជាតិ ការអភិវឌ្ឍប្រទេស រួមទាំងការលើកស្ទួយកម្រិតជីវភាពរស់នៅរបស់កង កម្លាំងប្រដាប់អាវុធ និងគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនមិនប្តូរទេ។ បើខ្មែរយើងមិន ខិតខំរួមគ្នាពង្រឹងខ្លួនឯង គ្មានអ្នកណាផ្សេងគេធ្វើជំនួសយើងទេ ៕
ដោយ ៖ វណ្ណលុក