បារាំងថារុស្ស៊ីបង្ករឿងជាមួយអតីតសហភាពសូវៀត១ទៀត

បរទេស ៖ ប្រធានាធិបតីបារាំង បានប្រកាសថ្កោលទោស នូវអ្វីដែលលោកហៅថា «ការប៉ុនប៉ង របស់រុស្ស៊ី ក្នុងការធ្វើឱ្យមានអស្ថិរភាព» នៅក្នុងប្រទេសម៉ុលដាវី ដែលជាអតីតសហភាពសូវៀត ដោយគេដឹងថា បច្ចុប្បន្ន រុស្ស៊ីកំពុងមានសង្គ្រាម ជាមួយអ៊ុយក្រែន ដែលក៏ជាប្រទេស អតីតសហភាពសូវៀត ផងដែរ។

លោក Emmanuel Macron បានបរិហារ ការប៉ុនប៉ងរបស់រុស្ស៊ី ក្នុងការធ្វើឱ្យមានអស្ថិរភាព ដល់លទ្ធិប្រជាធិបតេយ្យ ក្នុងប្រទេសមួយនេះ ស្របពេលដែលលោកបានជួប ប្រធានាធិបតីប្រទេសម៉ុលដាវី លោកស្រី Maia Sandu នៅទីក្រុងប៉ារីស។

ក្នុងពេលនោះដែរ លោក Macron បានបញ្ជាក់សារជាថ្មី អំពីការគាំទ្រឥតងាករេ របស់លោក ចំពោះឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី របស់ម៉ុលដាវី។ មេដឹកនាំទាំងពីរ ក៏បានអញ្ជើញជាសាក្ស៊ី ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ផងដែរ។ លោក Macron បានសន្យាបន្តគាំទ្រ យ៉ាងខ្ជាប់ខ្ជួនចំពោះ «សេចក្តីប្រាថ្នាអឺរ៉ុប» របស់ប្រទេសម៉ុលដាវី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner