សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ៖ កត្តាសុខសន្តិភាព បានអនុញ្ញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន
(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាល និង ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២៥ ជាមួយនារីឥស្លាមកម្ពុជា នៅមណ្ឌលម៉ូឌែន៥ រាជធានភ្នំពេញ នារសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថា កម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសាសនាឡើយ។ សង្គ្រាមដ៏សែនឈឺចាប់ ក្នុងពេលអតីតកាលដែលបានក្លាយជាបទពិសោធន៍ បន្សល់ទុកនូវមេរៀនសម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្មនៃជនជាតិ និងសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្ន ដើម្បរស់នៅជា មួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព និងបានអនុញ្ញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន ៕

ដោយ ៖ ថេត វិចិត្រ+ ហេង សម្បត្តិ


