នាយករដ្ឋមន្ត្រីថ្មី ៖ គ្មានថ្ងៃកាណាដាក្លាយជាផ្នែករបស់អាមេរិក

បរទេស៖ ក្នុងពេលស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសកាណាដា លោក Mark Carney បាននិយាយថា ប្រទេសនេះនឹងមិនក្លាយជាផ្នែកមួយ នៃសហរដ្ឋអាមេរិក ជាដាច់ខាត ទោះបីតម្លៃណាក៏ដោយ។

លោក Mark Carney និយាយថា ប្រទេសកាណាដានឹង «មិនដែល» ត្រូវបានស្រូបចូល ទៅក្នុងសហរដ្ឋអាមេរិក ដោយលោកប្រកាសបដិសេធការគំរាមកំហែង ដាក់បញ្ចូល របស់ប្រធានាធិបតី Donald Trump ។ លោក Carney បាននិយាយបន្ទាប់ពីស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីកាណាដា ថា «មិនថាតាមរបៀបណាក៏ដោយ រូបរាង ឬ ទម្រង់ណាមួយក៏ដោយ មិនអាចក្លាយជាផ្នែកមួយ នៃសហរដ្ឋអាមេរិក» ជាការថ្លែងនៅពេលមានក្តីសង្ឃឹមថា រដ្ឋាភិបាលរបស់លោក Mark Carney អាចស្វែងរកវិធី «ដើម្បីធ្វើការរួមគ្នា» ជាមួយរដ្ឋបាល Trump ។

យ៉ាងណាក៏ដោយ លោក Mark Carney ធ្លាប់បាននិយាយថា លោកនឹងមិនជួបលោក Donald Trump នោះទេ បើមិនផ្លាស់ប្តូរបំណងបំពានអធិបតេយ្យភាព របស់ប្រទេសកាណាដា។ ក្រៅពីចង់បាន កាណាដា ជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក លោក Trump បានផ្តើមដាក់ពន្ធបន្ថែមលើទំនិញកាណាដា ហើយកាណាដា ក៏វាយបកវិញ ដោយការបន្ថែមពន្ធទំនិញអាមេរិក ដូចគ្នា ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសក្បែរខាងទាំងពីរ កំពុងផ្ទុះខ្លាំង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner