រុស្ស៊ីយកបានតំបន់Kursk ខណៈ Zelensky ថាពូទីនកហុក
បរទេស ៖ រុស្ស៊ីអះអាងថា ខ្លួនបានវាយដណ្តើមយកភូមិ ចំនួនពីរ នៃតំបន់ Kursk ស្របពេលដែលលោក Zelensky អះអាងថា លោក ពូទីន និយាយកុហក រឿងទាហានអ៊ុយក្រែន ត្រូវបានឡោមព័ទ្ធ នៅតំបន់នោះ។
រូបភាពដែលចេញផ្សាយ ដោយក្រសួងការពារជាតិរបស់រុស្ស៊ី បានបង្ហាញពីការបំផ្លិចបំផ្លាញ ដោយសារតែការប្រយុទ្ធគ្នា នាពេលថ្មីៗនេះ នៅក្នុងភូមិ Konopelka និង Agronom ដែលកងទ័ពអះអាងថា បានដណ្តើមមកវិញ ពីក្រុមយុទ្ធជនឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃសុក្រ។ ទន្ទឹមនឹងនេះ រូបភាព ពីសេវាសង្គ្រោះបន្ទាន់របស់រុស្ស៊ី បង្ហាញពីការជម្លៀស មនុស្សចាស់ៗ ចំនួន៣០១នាក់ ពីតំបន់ Kursk ផងដែរ។
ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានអះអាងថា ជា «ការភូតកុហករបស់ពូទីន» ដែលថា កងទ័ពអ៊ុយក្រែន ត្រូវបានឡោមព័ទ្ធ នៅក្នុងតំបន់ Kursk ជាកន្លែងដែលទីក្រុងម៉ូស្គូ បានកាន់កាប់ទឹកដីជាច្រើន ក្នុងសប្តាហ៍នេះ។
លោកថា «មិនមានការឡោមព័ទ្ធយោធាអ៊ុយក្រែន នៅក្នុងតំបន់ Kursk ទេ»។ លោក Zelensky បាននិយាយបែបនេះ នៅក្នុងទីក្រុង Kyiv បន្ទាប់ពីមេដឹកនាំអាមេរិក លោក Donald Trump បានស្នើសុំឱ្យ លោក Vladimir Putin តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ឲ្យទុកជីវិតរបស់កងទ័ពអ៊ុយក្រែន ក្រោយពេលដែលលោក ពូទីន បាននិយាយថា «ត្រូវបានឡោមព័ទ្ធទាំងស្រុង» ដោយកងទ័ពរុស្ស៊ី៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត