ឯកឧត្តម ហ៊ុន ម៉ានី បានចាត់ក្រុមការងារសម្របសម្រួលជួយសង្គ្រោះ ជនរងគ្រោះ ក្រឡាប់រថយន្តលើភ្នំគិរីរម្យ

(កំពុងស្ពឺ)៖ ក្រោយទទួលបានដំណឹង នៃឧបទ្ទវហេតុក្រឡាប់រថយន្តលើភ្នំគិរីរម្យ (ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ) នៃខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានចាត់តំណាងក្រុមការងារយ៉ាងឆាប់រហ័ស សហការជាមួយអាជ្ញាធរមូលដ្ឋានខេត្តកំពង់ស្ពឺ បញ្ជាដោយផ្ទាល់ពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ចុះពិនិត្យទីតាំងជាក់ស្តែង និងសម្របសម្រួលក្នុងការជួយសង្គ្រោះអ្នករបួសធ្ងន់ ស្រាលជាច្រើននាក់ទៅកាន់មន្ទីរពេទ្យ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានសរសេររៀបរាប់លើគេហទំព័ររបស់ឯកឧត្តម ថា “សូមបងប្អូនសាច់ញាតិនៅខេត្តស្វាយរៀងកុំបារម្ភ អ្នកក្រឡាប់ឡាននៅតំបន់គិរីរម្យពួកគាត់មកស្នាក់នៅមន្ទីរពេទ្យខេត្ត ដោយមានការយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូពេទ្យ ។”

ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរមានសមត្ថកិច្ច និងឧទ្យានុរក្ស ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សម្របសម្រួល និងជួយសង្គ្រោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner