តួកគីគាំទ្រលោក Trump បញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្កាន់ ប្រាប់មេដឹកនាំអាមេរិក លោក ដូណាលើ ត្រាំ ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃអាទិត្យថា លោកគាំទ្រគំនិតផ្តួចផ្តើម “ដោយផ្ទាល់ និងការសម្រេចចិត្ត” របស់លោក ត្រាំ ដើម្បីបញ្ចប់សង្គ្រាមជាងបីឆ្នាំនៅអ៊ុយក្រែន។

លោក អឺដូហ្កាន់ និយាយថា លោកគាំទ្រកិច្ចខិតខំប្រឹងប្រែងដែលបានកំណត់ និងសម្រេចចិត្តដោយលោកប្រធានាធិបតី ត្រាំ ដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

តួកគីគាំទ្រសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ចាប់តាំងពីការផ្ទុះសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ហើយនឹងបន្តធ្វើដូច្នេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីតួកគី។

ជាមួយគ្នានេះ លោក អឺដូហ្កាន់ ក៏បានប្រាប់លោក ត្រាំ ពីតម្រូវការប្រញាប់បញ្ចប់កិច្ចព្រមព្រៀង ដែលតួកគីនឹងទិញយន្តហោះចម្បាំង F-16 របស់អាមេរិក និងការចូលរួមរបស់តួកគីក្នុងកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35។

សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើឧស្សាហកម្មការពារជាតិរបស់ប្រទេសតួកគីនៅក្នុងខែធ្នូ ឆ្នាំ ២០២០ បន្ទាប់ពីសមាជិកណាតូមួយនេះ បញ្ជាទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 របស់រុស្ស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner