Zelensky ប្តូរអគ្គសេនាធិការកងទ័ពថ្មី

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានផ្លាស់ប្តូរតំណែងអគ្គសេនាធិការ នៃកងកម្លាំងប្រដាប់អាវុធ នេះបើយោងតាមក្រឹត្យមួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ខណៈដែលកងទ័ពជួរមុខរបស់ទីក្រុង Kyiv នៅតែបន្តតស៊ូ។

យោងតាមសេចក្តីថ្លែងការណ៍មួយ លោក Anatoliy Bargylevych ត្រូវបានជំនួសដោយលោក Andriy Gnatov ដែលត្រូវបានប្រគល់ភារកិច្ច ឱ្យបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង។ លោក Zelensky បាននិយាយថា លោក Gnatov គឺជាអ្នកប្រយុទ្ធ។ ភារកិច្ចរបស់អ្នកថ្មីរូបនេះ គឺនាំយកបទពិសោធន៍ប្រយុទ្ធបន្ថែមទៀត បទពិសោធន៍នៃកងពលតូច ក្នុងប្រតិបត្តិការផែនការ ការការពារ និងការវាយលុក ក៏ដូចជា ការអភិវឌ្ឍយ៉ាងសកម្ម នៃប្រព័ន្ធកងពល។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rustem Umerov បាននិយាយបន្ថែមថា លោក Gnatov មានបទពិសោធន៍យោធា ជាង២៧ឆ្នាំ។ រីឯ លោក Bargylevych ត្រូវបានតែងតាំង ជាអធិការ នៃក្រសួងការពារជាតិ វិញ។

យោធាអ៊ុយក្រែនដែលបានកើនឡើងចាប់តាំងពីការចល័តដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈ ឆ្នាំ២០២២ កំពុងស្ថិតក្នុងដំណើរការរៀបចំអង្គភាពកងទ័ពរបស់ខ្លួនឡើងវិញ ដើម្បីកែលម្អការសម្របសម្រួល។ រដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថា «យើងកំពុងផ្លាស់ប្តូរជាប្រព័ន្ធនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដើម្បីបង្កើនប្រសិទ្ធភាពប្រយុទ្ធរបស់ពួកគេ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner