ចិនជំរុញអាមេរិក និង ក្រុមហ៊ូទី ចរចាបន្ថយភាពតានតឹងនៅសមុទ្រក្រហម

ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃចន្ទ បានអំពាវនាវឱ្យមានការចរចា និងកាត់បន្ថយភាពតានតឹងនៅសមុទ្រក្រហម បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទីបានវាយប្រហារពីរលើកសងសឹកនាវាផ្ទុកយន្តហោះអាមេរិកក្នុងរយៈពេល ២៤ម៉ោង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់សន្និសីទកាសែតថា ចិនប្រឆាំងរាល់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យស្ថានការណ៍នៅសមុទ្រក្រហមកើនឡើងកម្តៅ។

លោកស្រី Mao បាននិយាយយ៉ាងដូច្នេះថា ហេតុផលនៅពីក្រោយស្ថានការណ៍តានតឹងនៅសមុទ្រក្រហម និងបញ្ហានៅយេម៉ែន គឺស្មុគស្មាញ ហើយគួរតែត្រូវបានដោះស្រាយយ៉ាងត្រឹមត្រូវតាមរយៈការសន្ទនា និងការចរចាដោយសន្តិវិធី។

បើតាមការអះអាងរបស់ក្រុមឧទ្ទាមហ៊ូទី ការវាយប្រហាររបស់ពួកគេ គឺជាការសងសឹកចំពោះការវាយប្រហារដ៏សាហាវរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។

ចំណែកសហរដ្ឋអាមេរិកបានប្តេជ្ញាបន្តវាយប្រហារប្រឆាំងយេម៉ែន រហូតទាល់តែពួកឧទ្ទាមហ៊ូទីឈប់វាយប្រហារលើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម ដោយលោកប្រធានាធិបតី ត្រាំ បានព្រមានថា គាត់នឹងប្រើកម្លាំងដ៏សាហាវលើសលប់៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner