សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៖ ការកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ មានសារៈសំខាន់ ក្នុងការកសាងភាពធន់ នៅ មូលដ្ឋាន

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការ​កែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ មានសារៈសំខាន់ ក្នុងការកសាងភាពធន់នៅមូលដ្ឋាន ។ការថ្លែងរបស់សម្តេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដូច្នេះ នាឱកាសអញ្ជើញជាអធិបតី ក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ លើកទី១ (២០២៤-២០២៥) ស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួម សម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” នៅសណ្ឋាគារ សុខាភ្នំពេញ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ។

សម្តេចធិបតី បានបញ្ជាក់ថា ដើម្បីសម្រេចបាន នូវគោល​បំណង​នេះ ការកែទម្រង់បានផ្តោត លើការរៀបចំ​ឡើងវិញ​នូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ការផ្ទេរមុខងារធនធាន និងការទទួលខុសត្រូវ ទៅឱ្យរដ្ឋបាល​ថ្នាក់ក្រោមជាតិ ក្នុងគោលបំណង បង្ខិតសេវាឱ្យទៅកៀក​ជិត​ប្រជាពលរដ្ឋ សំដៅបង្កលក្ខណៈងាយស្រួលឱ្យ ប្រជាពលរដ្ឋ ទទួលបានសេវាដោយឆាប់រហ័ស តម្លាភាព ប្រសិទ្ធភាព និង គណនេយ្យភាពនៅតាមមូលដ្ឋាន”។

សម្តេចធិបតី បានបន្តថា ការកែទម្រង់វិមជ្ឈការ និងវិសហ​មជ្ឈ​ការ គឺជាកិច្ចការដ៏លំបាក និងមានភាពស្មុគស្មាញខ្លាំងជាពិ​សេស​​ការផ្ទេរមុខងារ និងធនធានពីក្រសួងស្ថាប័នទៅឱ្យរដ្ឋ​បាលថ្នាក់ក្រោមជាតិ គឺជាកិច្ចការដែលមានភាពរសើប ។

ទោះជាយ៉ាងនេះក្តី សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ​កែ​ទម្រង់ពិតជាមានសារៈសំខាន់ ក្នុងការកសាងភាពធន់នៅ​មូលដ្ឋាន ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហា បានឆាប់​រហ័ស​មានប្រសិទ្ធភាព និងចំបញ្ហាដែលជាតម្រូវការ និងជា​អាទិភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner