កម្ពុជា ទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ ពីការផ្តល់សច្ចាប័នលើអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ
(ភ្នំពេញ)៖ កម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងសំខាន់ពីការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់ សមុទ្រ ដែលជាវិធានការក្នុ ងការជួយពង្រឹងអភិបាលកិច្ចដែនសមុទ្រ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយថាប្រទេសជិតខាងរបស់កម្ពុជា និងរដ្ឋជាសមាជិកអាស៊ានសុទ្ធតែជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ តែកម្ពុជាមិនមែនជាសមាជិកនៃអនុសញ្ញានេះនោះទេ ។ ដូច្នេះ ដើម្បីឆ្លងកាត់កិច្ចសហប្រតិបត្តិការលើសមុទ្រ ដូចជា នេសាទ រ៉ែ សារធាតុកាបូន ទៅជាកិច្ចសហប្រតិបត្តិការ លោកគិតថា វាជាការប្រសើរដែលកម្ពុជាចូលរួមក្នុងអនុសញ្ញាមួយនេះ ដែលវានឹងផ្តល់មូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការដែនសមុទ្រ។
ការបញ្ជាក់របស់ លោក ហូរីណូជី ហ៊ីដេហ៊ីសា សមាជិកតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ បានថ្លែងថា ដូចនេះធ្វើឡើងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងវេទិកាស្តីពី ការវិវត្តនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដែនសមុទ្រ ក្រោមការសហការរៀបចំដោយមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការសិក្សា ថ្នាក់តំបន់ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។
លោក ហូរីណូជី ហ៊ីដេហ៊ីសា បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃប្រទេសកម្ពុជា ក្នុងការចូល រួមជា មួយសមភាគីអាស៊ានរបស់ខ្លួន ក្នុងការអនុម័តទាំងស្រុង នូវអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដើម្បីទទួលបានសិទ្ធិ និងយន្តការសហប្រតិបត្តិការលើដែនសមុទ្ររបស់ខ្លួន ។
កលោក ពូ សុធីរៈ ទីប្រឹក្សាជាន់ខ្ពស់មជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាថ្នាក់តំបន់បានសង្កត់ធ្ងន់ទៅលើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើងក្នុងចំណោមមហាអំណាចធំៗ និងការកើនឡើងនូវចំណុចសំខាន់ៗនៃដែនសមុទ្រ និងបានគូសបញ្ជាក់ថា ក្របខណ្ឌច្បាប់អន្តរជាតិដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រនេះជាដើម គឺមានសារៈសំខាន់ណាស់សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ជាពិសេសទាក់ទងនឹងការទាមទារដែនដី និងដែនសមុទ្រត្រួតស៊ីគ្នា និងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃធនធានសមុទ្រ ៕




ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា