រកឃើញទីតាំងប្រព្រឹត្តបទល្មើសនេសាទ ៣៨ ទីតាំង នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ កម្លាំងចម្រុះនៃតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រួមជា​មួយយោធភូមិភាគពិសេស យោធភូមិទី៥ បានចេញប្រតិបត្តិការត្រួត​ពិនិត្យបទល្មើសនេសាទនៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងកាលពី​ថ្ងៃទី១៨ ខែមីនា ។ក្នុងសកម្មភាពនេះកម្លាំង​ចម្រុះបានរកឃើញទីតាំង​ដែលប្រព្រឹត្តបទល្មើសនេសាទចំនួន៣៨ទីតាំង និងបានកម្ទេចចោល​នៅ​នឹងកន្លែងនូវ​ឧបករណ៍ល្មើសមួយចំនួនធំ។       

ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់​ឆ្នាំងឱ្យដឹងថា ដោយមានកិច្ចសហការជាមួយ យោធភូមិភាគទី៥ កងពលតូចលេខ៧០ និងបញ្ជាការដ្ឋានទ័ពពិសេស៩១១ កងពល​តូចអន្តរាគមន៍លេខ១ ដោយមាន​កម្លាំងសរុប ១៤៧នាក់  ប្រើប្រាស់​កាណូតចំនួន២៤គ្រឿង អូប័រចំនួន៣ គ្រឿង បាន​​ចេញប្រតិបត្តិ​កា​របង្ក្រាបបទល្មើស​នេសាទក្នុងភូមិសាស្រ្តកំពង់ឆ្នាំង ក្នុងនេះមាន ភូមិផ្លូវទូក ឃុំផ្លូវទូក ស្រុកកំពង់លែង ,ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឃុំពាមឆ្កោក ស្រុកជលគីរី ។

ក្នុងការបង្ក្រាបបទល្មើសនេសាទសមត្ថកិច្ចបានរកឃើញ និងបំផ្លាញចោលឧបករណ៍ល្មើសនៅ ៣៨ ទីតាំង។ ក្នុងនោះ​កម្ទេចកំប្លោកលើសម្រាស់ទំហំ៦០០ម៉ែត្រការ៉េ ,របាំងសាច់អួន២០០ម៉ែត្រ,របាំងស្បៃមុងចំនួន ១០០ម៉ែត្រ បំផ្លាញឡុក​ចំនួន ១០៦ឡុកស្មើនឹង២៣ ៨០០ម៉ែត្រ, ខ្សែចងសម្រាស់១៥០ម៉ែត្រ និងបង្គោលនិងចម្រឹងរបាំងចំនួន៥០០ដើមនិងចាក់​លែងត្រីចម្រុះចូលបឹងទន្លេសាបវិញជាង ២០០គីឡូក្រាម។សមត្ថកិច្ចក៏បានធ្វើអប់រំប្រជាពលរដ្ឋបានចំនួន៦នាក់ឱ្យបញ្ឈប់
ការនេសាទដោយប្រើឧបករណ៍ល្មើសច្បាប់តទៅទៀត៕

ដោយ៖ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner