ស្នងការនគរបាលខេត្តកំពង់ធំ ពង្រឹងការទទួលខុស​ត្រូវដល់មន្ត្រី​នគរបាល ខណៈបុណ្យចូលឆ្នាំឈានជិតមកដល់

កំពង់ធំ៖ ក្នុងកិច្ចប្រជុំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និង​លើកទិសដៅអនុវត្តបន្តសម្រាប់ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំ​ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តកំពង់ធំ បានរំលឹកដល់មន្រ្តីនគរបាលគ្រប់ថ្នាក់នៃ​រដ្ឋបាល​ខេត្តកំពង់ធំ ទាំងអស់​ត្រូវបន្ត​យកចិត្តទុកដាក់អនុវត្តភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ពិសេស​ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅ​ពេល​​​ខាងមុខឆាប់ៗនេះ ។

ក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ ហេង សុផល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់លើស្នាដៃនិងស្មារតី​ទទួល​ខុស​ត្រូវរបស់កងកម្លាំង​ចំណុះស្នងការដ្ឋានទាំងអស់ ដែលខិតខំបំពេញភារកិច្ចអស់ពីកម្លាំង​កាយចិត្ត ខិតខំប្រឹងប្រែង​អនុវត្ត​តួនាទី/ភារកិច្ច ប្រកបដោយ​ស្មារតីទទួលខុសត្រូវ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទ មានការថយចុះ​ជាបន្តបន្ទាប់គួរជាទីមោទនៈ និងមានប្រសិទ្ធភាពបំផុត៕


ដោយ៖ប៊ុន រដ្ឋា

ads banner