ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ បាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងភាពធន់ ធានា សុវត្ថិភាព និងសុខុមាលភាពសហគមន៍

ស្ទឹងត្រែង៖ លោក យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែង ក្នុងពិធី​បើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយ ការវិភាគសមភាពយេនឌ័រ ពិការភាព និងសមាហរណកម្ម​សង្គម​បានលើកឡើងថា ការកាត់បន្ថយ និងការគ្រប់គ្រងហានិភ័យ​គ្រោះ​មហន្តរាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងភាពធន់ ធានា សុវត្ថិភាព និងសុខុមាលភាពសហគមន៍ ។

ថ្លែងទៅកាន់សិក្ខាកាមចំនួន ២៨រូប មកពីខេត្តស្ទឹងត្រែង និងខេត្ត​ក្រចេះ នៅសាលាខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៨ ខែមីនា លោក យឹម ផែន បានបន្តថា យើងបានចូលរួមយ៉ាង​សកម្មក្នុងការអនុវត្តកម្មវិធី និងគំនិតផ្តួចផ្តើមផ្សេងៗ ក្នុងគោល​បំណង​លើកកម្ពស់ការត្រៀម​លក្ខណៈ និងសមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយ ការយល់ដឹង​អំពីទស្សនៈទាន ស្តីពីការ​គ្រប់គ្រង​ហានិភ័យគ្រោះមហន្តរាយ និងការវិភាគសមភាពយេនឌ័រ ពិការភាព និងសមាហរណកម្មសង្គម។ លោកបន្ថែមថា មានសារសំខាន់ណាស់ក្នុងការជំរុញ និងគាំទ្រប្រសិទ្ធភាពការងារគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ។ជាពិសេស​អាច​ការពារបានសម្រាប់ក្រុម និងបុគ្គលដែលងាយរងគ្រោះបំផុត។

លោកអភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណដល់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អង្គការ អុកហ្វាម(Oxfam) និងអង្គការដៃគូរ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើងវិញ ដើម្បីពង្រឹងឱ្យមន្ត្រី និងភាគីពាក់ព័ន្ធទាំងអស់ មានចំណេះដឹងជំនាញ ច្បាស់លាស់ ក្នុងការដឹកនាំអនុវត្តការងារ សិក្សាវាយតម្លៃ ហានិភ័យគ្រោះមហន្តរាយនៅក្នុងខេត្ត ស្រុក ឃុំ សង្កាត់ ក្រោមគម្រោង “កសាងភាពធន់សហគមន៍ ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ នៅក្នុងតំបន់ទន្លេមេគង្គ” រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងអង្គការ Oxfam។

នាយករងរដ្ឋបាលខេត្តស្ទឹងត្រែង លោកស្រី អេង សោភា បានលើកឡើងថា ការបើកវគ្គបណ្តុះបណ្តាលឡើងវិញ ពិតជា​បានចូលរួមចំណែកយ៉ាងសំខាន់ ដល់ក្រុមអ្នកពាក់ព័ន្ធទាំងអស់ មានសមត្ថភាពកាន់តែប្រសើរក្នុងការជំរុញប្រសិទ្ធភាព ក្នុងការរៀបចំការអនុវត្តផែនការ និងការសម្រេចចិត្តក្នុងការវិនិយោគ លើសកម្មភាពការងារអភិវឌ្ឍន៍នៅមូលដ្ឋាន​ដែលរងគ្រោះជាញឹកញាប់ដោយគ្រោះមហន្តរាយ ៕

ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner