តារាសម្តែងដ៏ល្បីរបស់ឥណ្ឌា (តួសម្តែងជាព្រះពុទ្ធ) ក្លាយជាទូតសុច្ឆន្ទៈ កម្ពុជា ដើម្បីចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអនុញ្ញាតជូនលោក GAGAN Malik ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកទឹកចិត្តតែងតាំងលោក GAGAN Malik តារាបូលីវូតដ៏ល្បីប្រទេសឥណ្ឌា (តួសម្តែងជាព្រះពុទ្ធ) បានក្លាយជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា ដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក ជាពិសេសគឺប្រជាពលរដ្ឋឥណ្ឌា។

លោក GAGAN Malik បានសម្តែងនូវក្តីសប្បាយរីករាយដែលបានមកលេងក្នុងប្រទេសកម្ពុជា និងស្នើសុំការគាំទ្រ ព្រមទាំងអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើគម្រោងកញ្ចប់ទស្សនកិច្ចទេសចរណ៍បែបសាសនារបស់លោកពីបណ្តាប្រទេសនានាជាពិសេសពីប្រទេសឥណ្ឌាមកប្រទេសកម្ពុជានារដូវកាលបៃតង (Green Season) ខាងមុខ។

ឯកឧត្តម ហួត ហាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា កត្តាសុខសន្តិភាព ស្ថានភាពនយោបាយ សង្គម សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពទេសចរពិតនៅកម្ពុជា និងផ្តល់ការគាំទ្រចំពោះគម្រោងកញ្ចប់ទស្សនកិច្ចថ្មីនេះ ដោយ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តតែងតាំងលោក GAGAN Malik តារាបូលីវូតដ៏ល្បីប្រទេសឥណ្ឌា (តួសម្តែងជាព្រះពុទ្ធ) បានក្លាយជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា ដើម្បីបន្តជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែបទៅកាន់ប្រជាជនក្នុងពិភពលោក ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner