​សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាត បូកសរុប​លទ្ធផល​ការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធី​បិទ​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើក​ទិស​ដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល ដឺព្រីមៀ សែនសុខ រាជធានីភ្នំពេញ ។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ​សាធា​រណៈ បានថ្លែងថា ក្នុងនាមជាសេនាធិការជូនរាជ​រដ្ឋាភិ​បាល លើការដឹកនាំ គ្រប់គ្រងវិស័យមុខងារសាធារណៈ និង​ការងារកែ ទម្រង់រដ្ឋបាលសាធារណៈ ក្រសួង មានតួនាទីជា​លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ជំរុញការអនុវត្ត វិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) ដើម្បីដឹកនាំ សម្របសម្រួល ជំរុញ និងតាម ដានការអនុវត្ត​វិធានការគន្លឹះចំនួន៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺ៖ (១) ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី ឱ្យចូលបម្រើការ​ងារ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និង ប្រសិទ្ធភាព (២) ការពង្រឹងសមត្ថភាព និងសមិទ្ធកម្ម​ស្ថា​ប័ន ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៣) ការ​ដាក់​ឱ្យអនុវត្តប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយ សង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព ។

ក្រសួងមុខងារសាធារណៈ សម្រេចបានសមិទ្ធផល នាពេល​កន្លងមក អាស្រ័យដោយកត្តាសំខាន់ ៣ យ៉ាង គឺ៖ ទី១.​កត្តាគោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ របស់រាជ​រដ្ឋាភិបាល ជាពិសេស យុទ្ធសាស្ត្របញ្ជាកោណ ដំណាក់កាល​ទី១ និងការតម្រង់ទិសជាប្រចាំនិង ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិ បតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទី២.កត្តាផ្ទៃក្នុងនៃក្រសួងមុខងារសាធារណៈ គឺដោយសារតែ​យើង​មាន ចក្ខុវិស័យ និងផែនការ ច្បាស់លាស់ មានរចនាសម្ព័ន្ធ​ការ​ងារ​ត្រឹមត្រូវ មានប្រព័ន្ធ ការងារល្អ និងជាពិសេសមាន​ថ្នាក់​ដឹកនាំ និងមន្ត្រីគ្រប់កម្រិត ដែលមានជំនាញ សមត្ថភាពខ្ពស់ និងបំពេញការងារឈរលើមូលដ្ឋានអភិក្រមបុរេសកម្ម យោគ​យល់ អធ្យាស្រ័យ និងសហការគ្នា ស្មារតីជាក្រុម និងទទួល​ខុស​ត្រូវខ្ពស់ទៅតាម ជំនាញ និងភារកិច្ចរៀងៗខ្លួន។

ទី៣.កត្តាក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម សហការ សម្រប​សម្រួល និងគាំទ្រ ឈរលើអភិក្រម-ជវភាពនៃប្រព័ន្ធតួ​អង្គតែ​មួយ ឈានទៅសម្រេច សមិទ្ធផល ដែលជាគោលបំណងរួមគ្នា ក្នុងប្រយោជន៍ នៃការកសាងរដ្ឋបាលសាធារណៈ​ទំនើបរបស់​កម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner