Trump ចង់បានរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែន
បរទេស ៖ ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Zelensky និយាយថា លោកទើបបានពិភាក្សាជាមួយ លោក Trump ជុំវិញគំនិតរបស់សហរដ្ឋអាមេរិក ក្នុងការកាន់កាប់ រោងចក្រថាមពលនុយក្លេអ៊ែរ។
លោក Zelensky កាលពីថ្ងៃពុធ បាននិយាយថា រូបលោក និងសមភាគីអាមេរិក គឺ លោក Donald Trump បានពិភាក្សាគ្នាអំពីភាពជាម្ចាស់ លើរោងចក្រ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន។
ការអត្ថាធិប្បាយ របស់លោក Zelensky ទៅកាន់អ្នកសារព័ត៌មានបែបនេះ បានកើតឡើង បន្ទាប់ពីលោក Trump បានប្រាប់លោក Zelensky ថា សហរដ្ឋអាមេរិកអាចជាម្ចាស់ និង គ្រប់គ្រងដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរ របស់អ៊ុយក្រែន ដែលជាផ្នែកមួយ នៃការដេញថ្លៃចុងក្រោយបំផុត ដើម្បីទទួលបានបទឈប់បាញ់។
លោក Zelensky ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការ ទៅប្រទេសហ្វាំងឡង់ បាននិយាយ ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន តាមអ៊ីនធឺណិត បញ្ជាក់បន្ថែមថា លោកចង់សំដៅទៅលើរោងចក្រមួយនេះទេ។ លោក Zelensky បាននិយាយថា អាចចំណាយពេល លើសពី២ឆ្នាំ ដើម្បីឱ្យរោងចក្រនេះ ដំណើរការម្តងទៀត ហើយសមត្ថភាពផលិតរបស់វា ត្រូវការទាំងអ៊ុយក្រែន និងអឺរ៉ុប៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត