អ៊ីស្រាអែលទទូចឲ្យអ្នកស្រុកប៉ាឡេស្ទីនភៀសខ្លួនឲ្យលឿន

បរទេស៖ ប្រជាជនប៉ាឡេស្ទីន បានសម្រុកចាកចេញពីតំបន់ហ្គាហ្សា នាភាគខាងជើង បន្ទាប់ពីអ៊ីស្រាអែលអំពាវនាវឱ្យជម្លៀស ចេញពីតំបន់ប្រយុទ្ធ ជាបន្ទាន់។

ប្រជាជនប៉ាឡេស្ទីនបានចាកចេញពីតំបន់ Beit Hanun នៅភាគខាងជើង Gaza ខណៈដែលកងទ័ពអ៊ីស្រាអែល បានជំរុញឱ្យប្រជាជនហ្គាហ្សា ជម្លៀសខ្លួន ចេញពីអ្វីដែលខ្លួនហៅថា “តំបន់ប្រយុទ្ធ” នៅភាគខាងជើង និង ភាគខាងត្បូង នៃទឹកដីប៉ាឡេស្ទីន។

ជាការទទូចឲ្យប្រញាប់ចាកចេញ បន្ទាប់ពីអ៊ីស្រាអែលបានបន្តការវាយប្រហារតាមផ្លូវអាកាស បន្ទាប់ពីការបែកបាក់ បទឈប់បាញ់។ អ្នកស្រី Nour Bakir ក្នុងពេលភៀសខ្លួន ដោយការជិះនៅលើរទេះ ដែលអូសដោយ សត្វលា បានប្រាប់ថា «តើស្ថានភាពនេះ នឹងបន្តដល់ពេលណាទៀត? យើងឈឺ ហើយនឿយហត់ណាស់»។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានប្រាប់ថា ប្រជាជនត្រូវជម្លៀសបន្ទាន់ មានបីតំបន់ ដែលគេចាត់ទុកថា ជាប្លុកប្រយុទ្ធដ៏គ្រោះថ្នាក់ ហើយបានណែនាំឲ្យពួកគេ គួរតែផ្លាស់ទីទៅជម្រក ទៅភាគខាងលិច ដើម្បីសុវត្ថិភាព។ ការណែនាំនេះបានកើតឡើង ក្រោយប៉ុន្មានថ្ងៃ ដែលអ៊ីស្រាអែលវាយលុកយ៉ាងចាស់ដៃ ឡើងវិញ នៅតំបន់ហ្គាហ្សា កំចាត់ពួកហាម៉ាស់ តែ អ្នកស្លាប់ភាគច្រើន ជាជនស៊ីវិល៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner