គុណតម្លៃនៃវគ្គអាជ្ញាកណ្តាល ចៅក្រមកម្រិតអន្តរជាតិនៅកម្ពុជា

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ខណៈបិទបញ្ចប់វគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម​កម្រិតអន្តរជាតិ ឆ្នាំ២០២៥ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF បានបញ្ជាក់ថា វគ្គបណ្តុះ​បណ្តាល​ឆ្នាំ២០២៥នេះ គឺជាវគ្គមួយមាន​សារៈសំខាន់ សម្រាប់មន្រ្តីអាជ្ញាកណ្តាលចៅក្រមកីឡាតេក្វាន់-ដូ ITF កម្ពុជា រំលឹកនូវចំណេះដឹងនៃការដាក់ពិន្ទុក្នុងវិញ្ញាសានីមួយៗ និង ជាការត្រៀមខ្លួនមួយ សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួត​កីឡា​តេក្វាន់ដូ ITF កម្រិតអាស៊ីអាគ្នេយ៍នៅចុងខែមិថុនាឆ្នាំនេះ។

ឯកឧត្តម ប្រធានសហព័ន្ធ បានគូសរំលេចថា យើងបានបង្កើត​ឡើង​ក្នុងចក្ខុវិស័យវែងឆ្ងាយ ។ចង់ជំរុញឱ្យមន្រ្តីអាជ្ញា​កណ្តាល​ចៅក្រម​កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍អន្តរជាតិនានានៅក្រៅប្រទេស ដែលបបង្កើតឡើង ដោយប្រទេស​សមាជិក​​​សហព័ន្ធកីឡាតេក្វាន់ដូ ITF ដែលជាការបង្ហាញ​ឱ្យឃើញ​ពី​កម្រិត​យល់​ដឹង​របស់មន្រ្តីអាជ្ញាកណ្តាលចៅក្រមរបស់​កម្ពុជា​ពាក់ព័ន្ធ​នឹងបច្ចេកទេសក្នុងវិស័យកីឡាតេក្វាន់ដូ។

កម្រិតចំណេះដឹងមន្រ្តីអាជ្ញាកណ្តាលចៅក្រមអន្តរជាតិនេះ ពិតជា​មានសារៈប្រយោជន៍ខ្លាំង សម្រាប់ការចូលរួម​ប្រកួតនៅក្រៅប្រទេស។ ឯកឧត្តមប្រធានសហព័ន្ធបញ្ជាក់ថា​ព្រោះយើងមានចំណេះជំនាញ​ច្បាស់លាស់។យើង​អាចការ​ពារអត្តពលិកយើងពីការបន្លំពិន្ទុរបស់​អាជ្ញាកណ្តាលចៅក្រមភាគីដៃគូប្រកួតរបស់យើង ។មានន័យថា យើងប្រកួតឈ្នះ​យើងដឹងថាយើងឈ្នះ ។យើងប្រកួតចាញ់យើង​មើលឃើញថាចាញ់ ដ្បិតបច្ចេកទេសដាក់ពិន្ទុគឺ​យើងមានចំណេះ​ជំនាញ​ឆ្លងកាត់ការរៀនសូត្រមកដូចគ្នា។

យោងតាមរបាយការណ៍របស់គណៈកម្មបច្ចេកទេស បានឱ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រម​កម្រិតអន្តរជាតិ ឆ្នាំ២០២៥ បានដំណើរចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមីនា ទទួលថិវិកាគាំទ្រប្រចាំឆ្នាំរបស់​ក្រសួង​អប់រំយុវជននិងកីឡា និង​បង្រៀន​ដោយ គ្រូឧទ្ទេស គឺឯកឧត្តម ប៊ុនហ៊ីង សុធីយ៉ា និងឯកឧត្តម ហ៊ឹម រីដា។មានសិក្ខាកាម ៣០នាក់ មកពីតាមរាជធានី ខេត្តចំនួន១១ រួមមាន៖ ១-ក្រសួងមហាផ្ទៃ ២-ក្រសួងសេដ្ឋកិច្ច ៣- ភ្នំពេញ ៤-ខេត្តត្បូងឃ្មុំ ៥ ខេត្តស្ទឹងត្រែង ៦- ខេត្តកោះកុង ៧- ខេត្តកំពង់ស្ពឺ ៨- ខេត្តតាកែវ ៩- ខេត្តព្រៃវែង ១០- ខេត្តបន្ទាយមានជ័យ ១១- ខេត្តប៉ៃលិន ១២- ខេត្តព្រះសីហនុ ១៣- ខេត្តស្វាយរៀង ៕
រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner