រដ្ឋមន្ត្រីការងារ និងឯកអគ្គរដ្ឋទូតទីម័រខាងកើតបង្ហាញពីគោលបំណង បង្កើតកិច្ចសហប្រតិបត្តិការលើវិស័យធីវេត

ភ្នំពេញ៖ឯកឧត្តម អ៉ឺមេណេហ្ស៉ីលដូ គុប៉ា ឡូប៉េស(Ermenegildo Krupa Lopes) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាធិបតេយ្យ​ទីម័រខាងកើតប្រចាំនៅកម្ពុជានិង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន​បង្ហាញនូវការស្វាគមន៍ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងទីម័រខាង​កើត លើវិស័យ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាកម្ពុជា និងទីម័រខាងកើត មានទំនាក់​ទំនងការទូតជាមួយគ្នារយៈពេល២៣ឆ្នាំមកហើយ ។ដូចនេះឯកឧត្តម ជឿជាក់ថាតាមរយៈបេសកកម្មការទូតរបស់ឯក​អគ្គរដ្ឋទូតប្រចាំនៅកម្ពុជា នឹងជួយពង្រឹងទំនាក់ទំនង និងកិច្ចសហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។
ចំណែក​ឯកឧត្តមឯកអគ្គរដ្ឋទូតទីម័រខាងកើត បាន​គាំទ្រចំពោះការ​ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងប្រទេសទីម័រ​ខាងកើត និងកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងកម្លាំងពលកម្ម​ជំនាញរវាងប្រទេសទាំងពីរ ហើយក៏នឹង​ជំរុញដល់កិច្ចសហ​ប្រតិបត្តិការលើវិស័យការងាររួមគ្នាផងដែរ៕
ដោយ ៖វ៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner