រដ្ឋបាលក្រុងកំពង់ឆ្នាំងអំពាវនាវដល់គ្រប់ស្ថាប័នរដ្ឋ ឯកជន គ្រប់ទីវត្តអារាម ប្រជាពលរដ្ឋ ចូលរួមទុកដាក់សំរាមឱ្យបានល្អ

អត្ថបទដោយ៖
Kimsean Sok

កំពង់ឆ្នាំង ៖លោកសាន់ អូស្មាន់ អភិបាលរងក្រុងកំពង់ឆ្នាំង បាន​អំពាវនាវដល់គ្រប់​ស្ថាប័នរដ្ឋ ឯកជន វត្តអារាម ប្រជាពល​រដ្ឋ​​សូម​ចូលរួមទុកដាក់សំរាមឱ្យបានល្អ វេចខ្ចប់និងទុកដាក់ឱ្យមាន​សណ្ដាប់​ធ្នាប់សម្រាប់ការដឹកជញ្ជូនយកទៅចោល។
 
លោក សាន់ អូស្មាន់ អំពាវនាវបែបនេះនៅថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២៥ ក្នុងពេលដែលលោកដឹកនាំធ្វើពលកម្ម​នៅសួន​វិមាន​ឯករាជ្យនិងសួនដើមពោធិ៍ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ដោយមានកា​រ​ចូលរួមពី មន្រ្តីរាជការមន្ទីរបរិស្ថានខេត្ត មន្ទីរព័ត៌មានខេត្ត សង្កាត់ប្អេរ និងសិស្សានុសិស្សប្រមាណ៥០០នាក់៕
ដោយ៖សុខ គឹមសៀន

ads banner