មន្រ្តីខេត្តវិញឡុង អបអរមន្រ្តីខេត្តបន្ទាយមានជ័យ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
បន្ទាយមានជ័យ៖កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងបច្ចេកទេស រវាងខេត្តវិញឡុង ប្រទេសវៀតណាម និងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ត្រូវពង្រឹងបន្ថែមទៀត ដើម្បីបញ្ជៀសរៀងៗខ្លួនពីវិបត្តិសេដ្ឋកិច្ចពិភពលោក ដែលកំពុងរីក រាលដាលជាសកល ។នេះជាខ្លឹមសារនៃជំនួបសម្តែងការគួរសមរវាងគណៈប្រតិភូគណៈកម្មាធិការប្រជាជនខេត្តវិញ ឡុង និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសអញ្ជើញមកចូលរួម អបអរជូនពរនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនៅសាល ប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

ក្នុងជំនួបដ៏រាក់ទាក់ និងកក់ក្តៅកាលពីរសៀលថ្ងៃទី១៩ ខែមីនា រវាងឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក ង្វៀន មិញយុង អនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលនៃស្ថានកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង បានជូនពរគ្នាទៅវិញទៅមក។

ក្នុងឱកាសនេះ ជាមួយនឹងការថ្លែងអំណរគុណចំពោះគណៈប្រតិភូ ខេត្តវិញឡុង ដែលបានអញ្ជើញមកចូលរួមអបអរនិងជូនពរដោយ ផ្ទាល់ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ ជូនភ្ញៀវអំពីសក្ដានុពលរបស់ខេត្ត លើវិស័យកសិកម្ម សេដ្ឋកិច្ច និងទេសចរណ៍ ដោយសារមានច្រកទ្វារអន្តរជាតិធំៗចំនួនពីរ គឺច្រកទ្វារអន្តជាតិប៉ោយប៉ែត សម្រាប់ទទួលភ្ញៀវទេសចរ និងច្រកទ្វារអន្តជាតិស្ទឹងបត់សម្រាប់សម្រួលការដឹកជញ្ជូនទំនិញចេញចូល។ ក្រៅពីនេះក៏ផ្លូវដែកមួយខ្សែនិងផ្លូវជាតិដែលសម្រួលដល់វិស័យ ដឹកជញ្ជូន។

លោក ង្វៀន មិញយុង អនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានគណៈប្រតិភូ លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលនៃ ស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបងបានបញ្ជាក់អំពីការពង្រឹងពង្រីកកិច្ចសហការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្មនិងបច្ចេក ទេស ៕
អត្ថបទនិងរូបភាព៖ឃិន គន្ធា
