ការវិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់កាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធអគារ​សិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានានៅវិទ្យាល័យ​ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ថាការវិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់ ​កាន់តែ​ល្អប្រសើរជូនប្រជាពលរដ្ឋទាំងលើកម្រិតជីវភាពប្រចាំ​ថ្ងៃ, ការអប់រំ គឺជាគោលដៅរបស់​រាជរដ្ឋាភិបាលដែលចង់បាន និងបន្តធ្វើ ឧទាហរណ៍ជាក់ស្តែង, ការ​ធ្វើទំនើបកម្មអគាសិក្សា គ្រឿង​បំពាក់បរិក្ខាសិក្សា ផាសុខភាព គឺជាអ្វីបាននឹងកំពុងបំ​ពេញ​​សេចក្តី​ត្រូវការ និងវឌ្ឍនភាព​សង្គម ។

សម្តេចធិបតី បានគូសបញ្ជាក់ថា ការអប់រំ មិននិយាយតែពី​ហេដ្ឋារចនា​សម្ព័ន្ធប៉ុណ្ណោះទេ គឺត្រូវនិយាយអំពីគ្រូ សិស្ស​ មាតាបិតា អាណាព្យាបាល និងភាគីពាក់ព័ន្ធ ក្នុងនាមរដ្ឋាភិ​បាល ត្រូវដោះស្រាយគ្រប់ប្រភេទ កម្រិតជីវភាពប្រជាជន, ការ​រស់នៅ​ប្រចាំ​ថ្ងៃ, ​សុវត្ថិភាព និង សន្តិសុខ។ អាស្រ័យ​ហេតុ​នេះ, សារសំខាន់នៃការកសាងធនធានមនុស្ស និងការ​បណ្តុះ​បណ្តា​ល​​នៅកម្ពុជា គឺជាចំណុចគន្លឹះដែលឪពុកម្តាយ, អាណាព្យា​បាល ចង់បានការបណ្តុះបណ្តាល​កូនៗរបស់ខ្លួនជាអាទិភាព ដើម្បីធានានបាន នូវអនាគតល្អប្រសើរ។ ដូចនេះ, បើយើងមិន​ចេះ, យើងគ្មានធនធាន​មនុស្សល្អ, យើងច្បាស់ជាគ្មានឯករាជ្យ​នោះទេ គឺត្រូវពឹងគេ ដើម្បីជួយធ្វើផែនការ, កម្មវិធី​នយោបាយ, នយោបាយសេដ្ឋកិច្ច, តែបច្ចុប្បន្នយើងមាន​ធនធានមនុស្ស យើងអាចធ្វើបានដោយខ្លួនឯង និងមានភាពជាម្ចាស់​ការលើ​ជោគវាសនារបស់ខ្លួន។

សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ដើម្បីសម្រេច​បានចក្ខុវិស័យក្នុងការអប់រំ និងកសាងធនធានមនុស្ស, រាជរដ្ឋា​ភិបាលត្រូវឈរ លើគោលការណ៍ពង្រឹងទាំងបរិមាណ និង​គុណ​ភាព។ ១/ បរិមាណ គឺជាការសិក្សាតាមរយៈការជំរុញ​ក្នុងការ​ពង្រីក គ្រឹះស្ថានសិក្សាឱ្យទៅដល់​មូលដ្ឋាន​ទូទាំង២៥ រាជធានី-ខេត្ត ដែលមិនត្រឹមតែជាការផ្តល់ឱកាសដល់សិស្សក្នុង​ការ​សិក្សា​​ប៉ុណ្ណោះ​ទេ តែក៏​ជាការផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា អាចធ្វើការពង្រីកផង និងពង្រឹងគុណភាព​ផង ដើម្បីបម្រើគោលបំណងសំខាន់២​ គឺ “ឱ្យសិស្សរៀនបានច្រើន រៀនបានវែង និងគុណភាព”។ និង ២/ គុណភាព គឺជាការកែ​​ទម្រង់ និងការធ្វើទំនើបកម្មសិក្សា តាមរយៈការផ្តោត​លើ​កា​រកែទម្រង់ប្រព័ន្ធ​សិក្សា, កម្មវិធីសិក្សា និងទំនើបកម្ម ស្របតាម​បរិបទបច្ចុប្បន្ន និងអនាគត ហើយក្រសួងអប់រំ យុវជន និង​កីឡា ត្រូវខិតខំព្យាយាមបង្កើនប្រសិទ្ធភាព និងភាពច្នៃប្រឌិត ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចំពោះការពង្រឹងការអប់រំ យើងត្រូវ​ឆ្ពោះ​ទៅគោលការណ៍នៃការពង្រឹងពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា ដោយឆ្នាំនេះ អាណត្តិនេះ គឺជាអាណត្តិនៃ​ការពង្រឹង ជាជាងការពង្រីក ហើយបើពង្រីក គឺត្រូវធ្វើ​តាមការចាំបាច់បំផុត។ រាជរដ្ឋាភិបាលសម្រេច​អនុវត្តសកម្មភាព ដោយយកគោលការណ៍, យកភាពគំរូ ដោយរៀន ក្នុងការដឹកនាំ៖ ពង្រឹងគ្រូ បន្ថែម​ម៉ោង ច្នៃប្រឌិត, ការយកចិត្តទុកដាក់សុខភាពរបស់សិស្ស ដោយត្រូវគិតគូរអំពីរបបអាហារ និងការ​លក់​អាហារ​សម្រាប់សិស្សក្នុងសាលា និងការជំរុញការចូលរួមរបស់មាតាបិតា អាណាព្យាបាល​ និងសហគមន៍ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner