ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បាន អនុញ្ញាតជូនលោក Casey Barnett ប្រធានសភា ពាណិជ្ជកម្ម អាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួប សម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួង ប្រៃ សណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាព​នៃ​ការធ្វើកំណែទម្រង់វិស័យទូរគមនាគមន៍ ការងារបរិវត្តកម្មរដ្ឋា​ភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធី​រដ្ឋាភិបាល​ឌីជីថល ការធ្វើកំណែទម្រង់ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត​ក្រោមសមត្ថកិច្ចក្រសួង ការរៀបចំបង្កើតសួនបច្ចេកវិទ្យា​ឌីជីថល និងការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញ​ឌីជីថលចាំបាច់។

ជាការឆ្លើយតប លោក Casey Barnett បានកោតសរសើរលើសមិទ្ធផលដែលក្រសួងសម្រេចបានលើវិស័យទូរគមនាគមន៍ វិស័យឌីជីថល បរិវត្តកម្មឌីជីថល ការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់ និងភាពជោគជ័យលើការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីល។ ជាមួយគ្នានេះដែរ លោក Casey Barnett បានគូសបញ្ជាក់អំពីការគាំទ្រដំណើរការនៃការកែទម្រង់របស់ក្រសួង និងបន្តជំរុញទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមក វិនិ យោគលើវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងបន្តកិច្ចសហប្រតិ​បត្តិ​ការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner