អ្នកជំនាញជាតិ និងអន្តរជាតិ ចូលរួមប្រជុំ ដើម្បីពង្រឹងការ​អភិរក្ស​សត្វផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ

(ភ្នំពេញ)៖ មន្ត្រីរដ្ឋាភិបាល អ្នកជំនាញការអភិរក្សជាតិ និងអន្ត​រជាតិ និងដៃគូ កំពុងមានវត្តមានក្នុងសិក្ខាសាលាដ៏មានសារៈ​សំខាន់នៅថ្ងៃទី២៤-២៥ នេះ នៅទីរួមខេត្តក្រចេះ ស្តីពីការ​គ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ ខណៈពេល​ដែល​វឌ្ឍនភាពនៃកិច្ចអភិរក្សសត្វផ្សោតនាពេលនេះទទួលបានលទ្ធផលជាវិជ្ជមាន ប៉ុន្តែបញ្ហាប្រឈមនៅតែមាន ជាពិសេសការគំរាម​កំហែងនៃការជាប់ម៉ងនេសាទខុសច្បាប់ ដែលបន្តបង្កគ្រោះថ្នាក់​ដល់សត្វផ្សោត ។

តាមរយៈសិក្ខាសាលានាថ្ងៃនេះនឹងផ្តល់នូវធាតុចូលដ៏សំខាន់ ដើម្បី​​វាយតម្លៃសមិទ្ធិផល ពង្រឹងភាពជាដៃគូ និងកែលម្អយុទ្ធ​សាស្រ្តអភិរក្ស។ ការពិភាក្សានេះក៏នឹងផ្តោតលើការពង្រឹង​កិច្ច​សហប្រតិបត្តិការ ការជំរុញការត្រួតពិនិត្យផ្នែកវិទ្យាសាស្ត្រ ការ​បង្កើតដំណោះស្រាយដែលអាចធ្វើសកម្មភាពបាន និងធានា​បាននូវមូលនិធិប្រកបដោយនិរន្តរភាព ដើម្បីការពារផ្សោត​ទន្លេ​មេគង្គដែលកំពុងរងគ្រោះ។ កិច្ចការដ៏មានសារៈសំខាន់នេះ គឺ​ជាយន្តការមួយឆ្ពោះទៅរកការធានាការរស់រានមានជីវិតរយៈពេលវែងរបស់សត្វផ្សោត។

ឯកឧត្តម ស្រេង សុភា អភិបាលរងនៃរដ្ឋបាលខេត្តក្រចេះ បាន សង្កត់ធ្ងន់ថា៖«យុទ្ធនាការហែលទឹកទន្លេមេគង្គបានកន្លងមកនេះ គឺបានរួមចំណែកគួរឱ្យកត់សម្គាល់ចំពោះការផ្សព្វផ្សាយ និង​ការការពារសត្វផ្សោតទន្លេមេគង្គ។ សិក្ខាសាលាថ្ងៃនេះ នឹង​ផ្តល់​នូវអនុសាសន៍សំខាន់ៗ ដើម្បីពង្រឹងយុទ្ធសាស្រ្តអភិរក្ស​បន្ថែម​ទៀតសម្រាប់ប្រភេទសត្វនេះ ដែលត្រូវបានចាត់ទុកថាជា​រតនសម្បត្តិជាតិមានជីវិតនៅ របស់កម្ពុជា និងជានិមិត្តរូប​នៃទន្លេមេគង្គ»៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner