អាមេរិកវាយប្រហារហ៊ូធី ជាប្រចាំថ្ងៃ
បរទេស ៖ ក្រុម ហ៊ូធី បានអះអាងថា អាមេរិកបន្តវាយប្រហារស្លាប់និងរបួសមនុស្សបន្ថែមទៀត ខណៈដែលមន្ត្រីអាមេរិកម្នាក់ប្រាប់ថា ការវាយប្រហារ គឺធ្វើឡើង រៀងរាល់យប់។
ក្រុមឧទ្ទាម ហ៊ូធី និយាយថា អាមេរិកបានបន្តវាយប្រហារ រដ្ឋធានីសាណា របស់ប្រទេសយេម៉ែន ស្លាប់មនុស្សម្នាក់ និងរបួស ១៣នាក់ទៀត កាលពីថ្ងៃអាទិត្យ។ ក្រុមឧទ្ទាមប្រដាប់អាវុធ នៅប្រទេសយេម៉ែនមួយនេះ បាននិយាយថា ក្នុងចំណោមអ្នករបួស ក៏មានកុមារចំនួន៣នាក់ ផងដែរ។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP ម្នាក់ នៅតំបន់នៃទីក្រុង សាណា បានឃើញសំណល់អគារមួយ ត្រូវបានបំផ្លាញ ក្នុងការវាយប្រហារជាក់ស្តែង។
យ៉ាងណាមិញ សហរដ្ឋអាមេរិក មិនបានបញ្ជាក់ភ្លាមៗថា ខ្លួនជាអ្នកវាយប្រហារទេ ប៉ុន្តែ មន្ត្រីការពារជាតិម្នាក់ បានប្រាប់ AFP ថា ទីបញ្ជាការកណ្តាលអាមេរិកកំពុងធ្វើការវាយប្រហារ នៅទូទាំងតំបន់ជាច្រើន នៃទីតាំងរបស់ក្រុម ហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ ជារៀងរាល់ថ្ងៃ ពោលគឺ នៅអំឡុងពេលយប់។
គួររម្លឹកថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើពួកហូធីជាថ្មី បានសម្លាប់មនុស្សចំនួន ៥៣នាក់ កាលពីសប្តាហ៍មុន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
