ម៉ាឡេស៊ីទិញយន្តហោះរបស់ក្រុមហ៊ុន Boeing ចំនួន ៣០ គ្រឿង

វ៉ាស៊ីនតោន ៖ ក្នុងគោលបំណងធ្វើទំនើបកម្មជើងហោះហើរ និងស្តារសេដ្ឋកិច្ចឡើងវិញ Malaysia Aviation Group ហៅកាត់ MAG ដែលជាក្រុមហ៊ុនមេរបស់ Malaysia Airlines ថ្មីៗនេះបានប្រកាសទិញយន្តហោះថ្មីចំនួន ៣០ គ្រឿងថែមទៀត ជាប្រភេទយន្តហោះ Boeing 737 MAX ដែលនឹងចែកចាយនៅឆ្នាំ ២០២៩។

នាយកគ្រប់គ្រង MAG លោក Izham Ismail និយាយថា ក្រុមហ៊ុនលោកបានយល់ព្រមទិញយន្តហោះពីក្រុុមហ៊ុន Boeing របស់អាមេរិកចំនួន ៣០គ្រឿង ក្នុងនោះមានយន្តហោះធុន 737 MAX 8 ចំនួន ១៨ គ្រឿង និងយន្តហោះ 737 MAX 12 ចំនួន ១២ គ្រឿង។ ប៉ុន្តែ MAG បានបដិសេធមិនបង្ហាញតម្លៃនៃកិច្ចព្រមព្រៀងនេះ។

ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីបានតស៊ូជំនះគ្រោះមហន្តរាយធំៗចំនួនពីរក្នុងឆ្នាំ ២០១៤ ហើយបានកាត់បន្ថយការហោះហើររបស់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីត្រូវបានស៊ើបអង្កេតកាលពីឆ្នាំមុនដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី ដែលបានរកឃើញបញ្ហាសុវត្ថិភាព និងការថែទាំសំខាន់ៗមួយចំនួន។

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ MAG បានយល់ព្រមជួលយន្តហោះ Boeing 737 MAX 8 ថ្មីចំនួន ២៥ គ្រឿងពីក្រុមហ៊ុន Air Lease Corporation សម្រាប់ការដឹកជញ្ជូននៅឆ្នាំ ២០២៦។ ហើយគិតមកទល់ល់ពេលនេះ យន្តហោះចំនួន ៧គ្រឿងទទួលបានហើយ ហើយនៅសល់ប៉ុន្មានគ្រឿងទៀត នឹងមកដល់ក្នុងរយៈពេល ១៨ខែបន្ទាប់៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner