លោក Zelensky ថា ពិភពលោកត្រូវតែរួមគ្នាជំរុញលោក Putin បញ្ឈប់ការឈ្លានពានអ៊ុយក្រែន

កៀវ ៖ ពិភពលោកគួរតែរួមគ្នាជំរុញឱ្យមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បញ្ឈប់ការវាយប្រហារ និង ឈ្លានពានរយៈពេលបីឆ្នាំរបស់គាត់ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃអាទិត្យ។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងវីដេអូបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមថា មិនថាយើងនិយាយអំពីអ្វីជាមួយដៃគូរបស់យើងទេ … យើងត្រូវជំរុញឱ្យលោក ពូទីន ចេញបញ្ជាពិតប្រាកដមួយ ដើម្បីបញ្ឈប់ការវាយប្រហារ។ លោក ហ្សេលេនស្គី បន្តថា ជាការពិតណាស់ មនុស្សគ្រប់គ្នានៅក្នុងពិភពលោកសុទ្ធតែដឹងលឺថា រុស្ស៊ីគឺជាមនុស្សតែម្នាក់គត់ដែលអាចបញ្ឈប់សង្រ្គាមនេះ ។

មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា ចាប់តាំងពីថ្ងៃទី១១ ខែមីនាមក មានសំណើមួយសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ហើយការវាយប្រហារត្រូវបានរំពឹងថា នឹងបញ្ឈប់ចាប់ពីពេលនោះ។ ប៉ុន្តែវាគឺជារុស្ស៊ីដែលបន្តការវាយប្រហារទាំងអស់នេះ ហើយជារៀងរាល់យប់ ជារៀងរាល់ថ្ងៃ រុស្ស៊ីតែងតែបើកការវាយប្រហារដ៏ឃោរឃៅបំផុតតាមដែលអាចធ្វើបាន។ ដូច្នេះ បើគ្មានសម្ពាធលើរុស្ស៊ីទេ ពួកគេនឹងបន្តមើលស្រាលលើដំណោះស្រាយការទូត ហើយបន្តសម្លាប់ជីវិតមនុស្សបន្ថែមទៀត៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner