មនុស្សជំនិតTrumpមិនជឿថា ពូទីនមានគម្រោងឈ្លានពាន
បរទេស ៖ បេសកជនរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយដោយមានជំនឿជឿជាក់ថា មេដឹកនាំរុស្ស៊ី លោក ពូទីន មិនមានគម្រោងឈ្លានពាន ប្រទេសនៅអឺរ៉ុប ណាទៀត នោះទេ។
លោក Steve Witkoff បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកមិនឃើញថា ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចង់ឈ្លានពាន លើសពីអ៊ុយក្រែន នោះឡើយ ហើយបានពណ៌នាការភ័យខ្លាចនៃការឈ្លានពានរបស់រុស្ស៊ី កាន់តែទូលំទូលាយថា គ្រាន់តែជាការសិក្សា។
លោក Steve Witkoff បានប្រាប់ Fox News ថា «ខ្ញុំ គ្រាន់តែ មិនឃើញថា គាត់ចង់យកអឺរ៉ុប ទាំងអស់ទេ…ខ្ញុំគិតថា ជនជាតិអឺរ៉ុប ក៏ចាប់ផ្តើមមានជំនឿដែរ។ ប៉ុន្តែ ការបារម្ភលើបញ្ហានេះ គ្រាន់តែជាការសិក្សា…របៀបវារៈសំខាន់ គឺ បញ្ឈប់ការសម្លាប់, បញ្ឈប់ការសម្លាប់រង្គាល សូមបញ្ចប់ រឿងនេះ។»
បើតាមទីភ្នាក់ងារព័ត៌មាន Independent បានចុះផ្សាយ ថ្មីៗនេះថា បេសកជនពិសេស របស់លោក ដូណាល់ ត្រាំ រូបនេះ បានសរសើរប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថា «ឆ្លាតខ្លាំង» ខណៈកិច្ចពិភាក្សាជុំវិញបទឈប់បាញ់នៅអ៊ុយក្រែន នឹងដំណើរការ នៅប្រទេស អារ៉ាប៊ី សាអូឌីត នាសប្តាហ៍នេះ។
ថ្លែងទៅកាន់អ្នកអត្ថាធិប្បាយស្តាំនិយម Tucker Carlson ក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយ កាលពីថ្ងៃសុក្រ លោក Witkoff បាននិយាយថា លោក «ចូលចិត្តប្រធានាធិបតីរុស្ស៊ី ដោយលោកបានពណ៌នាថា «ជាសប្បុរស។ លោកបានបន្ថែមថា «ខ្ញុំមិនចាត់ទុក ពូទីន ថា ជាមនុស្សអាក្រក់ទេ…គាត់ឆ្លាតណាស់»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត