ពលរដ្ឋអ៊ីស្រាអែលប្រឆាំងនាយករដ្ឋមន្ត្រីដែលចង់ដកមន្ត្រីម្នាក់

បរទេស ៖ លោក Netanyahu និយាយថា អ៊ីស្រាអែលនឹងនៅតែប្រកាន់លទ្ធិប្រជាធិបតេយ្យ បើទោះបីជាប្រធានសន្តិសុខជាតិ ត្រូវបានបណ្តេញចេញ ក៏ដោយ។ ជាការលើកឡើង ក្រោយផ្ទុះបាតុកម្ម ប្រឆាំងនឹងលោក នាយករដ្ឋមន្ត្រី រូបនេះ។

នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយ កាលពីចុងសប្តាហ៍ថា អ៊ីស្រាអែលនឹងនៅតែជារដ្ឋប្រជាធិបតេយ្យ ទោះបីជារដ្ឋាភិបាលបណ្តេញប្រធានសន្តិសុខផ្ទៃក្នុងក៏ដោយ។ លោកបាននិយាយបែបនេះ ខណៈដែលមនុស្សរាប់ពាន់នាក់បានតវ៉ា នៅរដ្ឋធានី Tel Aviv ប្រឆាំងនឹងការសម្រេចចិត្ត របស់លោក ចំពោះរឿងនេះ។

លោក Netanyahu បាននិយាយ នៅក្នុងសារវីដេអូមួយថា «លោក Ronen Bar នឹងមិនបន្តធ្វើជាប្រធានទីភ្នាក់ងារ Shin Bet ទេ។ វានឹងមិនកើតមានសង្រ្គាមស៊ីវិលទេ ហើយ អ៊ីស្រាអែលនឹងនៅតែជារដ្ឋប្រជាធិបតេយ្យ»។ លោកអះអាងថា លោក Ronen Bar លែងជាមនុស្សទុកចិត្តហើយ បើទោះបីជាមន្ត្រីរូបនេះ ចូលបម្រើ ក្នុងផ្នែកសន្តិសុខជាតិនេះ តាំងពីឆ្នាំ១៩៩៣ ក៏ដោយ។

ជាការលើកឡើង នៅក្រោយពេលមួយថ្ងៃ ដែលតុលាការកំពូល បានបញ្ឈប់ការដេញថ្លៃរបស់រដ្ឋាភិបាល ក្នុងការបណ្តេញ លោក Ronen Bar ដោយជំរុញឱ្យនាយករដ្ឋមន្រ្តីទទូចឱ្យរដ្ឋាភិបាលសម្រេចចិត្តថា តើនរណាជាអ្នកដឹកនាំ ទីភ្នាក់ងារ Shin Bet។

មេដឹកនាំប្រឆាំង នៅអ៊ីស្រាអែល លោក Yair Lapid អំពាវនាវឱ្យមានបាតុកម្មទូទៅ ប្រសិនបើនាយករដ្ឋមន្ត្រី Netanyahu បដិសេធមិនគោរពតាមសេចក្តីសម្រេច របស់តុលាការកំពូល ដែលចង់ឲ្យបង្កក ការបណ្តេញប្រធានសន្តិសុខផ្ទៃក្នុង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner