ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ធ្វើបាឋកថាស្ដីពីប្រធានាធិបតី ដូណាល់ត្រាំអាណត្តិទី២ និងបច្ច័យមកលើប្រទេសកម្ពុជា

(ខេត្តបាត់ដំបង)៖ ក្នុងបាឋកថា ស្ដីពី ៖ ប្រធានាធិបតី ដូណាល់ ត្រាំ អាណត្តិទី២ និងបច្ច័យមកលើប្រទេស​កម្ពុជា គឺមានបំណងចង់បំផុសចលនា និងជំរុញឱ្យអ្នក​មាន​ធនធាន​នៅកម្ពុជា គួរតែផ្ដោតលើការវិនិយោគ លើការកែច្នៃផលិតផលនៅក្នុងស្រុក ជាពិសេសការកែ​ច្នៃក​សិផល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញ សំដៅកាត់បន្ថយការនាំ ចូលពីក្រៅប្រទេស ។

នេះគឺជាប្រសាសន៍ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត​សភា​ចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេស​កកម្ម​ពិសេស និងជាប្រធានគណៈកម្មាធិការផ្ដល់​យោបល់ លើគោលនយោបាយ ខណៈអញ្ជើញធ្វើបទ​បាឋក​ថាស្ដីពី៖ប្រធានាធិបតី ដូណាល់ ត្រាំ អាណត្តិទី២ និងបច្ច័យមកលើប្រទេសកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ​មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រឹះស្ថានសិក្សា និងបណ្ដាស្ថាប័នពាក់ព័ន្ធ នៅក្នុងខេត្តបាត់ដំបង ដែល​រៀបចំឡើងដោយ រដ្ឋបាលខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នាសាលប្រជុំសា​លា​ខេត្តបាត់ដំបង ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលស្ដីទី នៃគណៈអភិបាល​ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ ការធ្វើបាឋកថានេះ គឺស្របទៅបរិបទនឹងចក្ខុវិស័យក្នុងការធ្វើទំនើបកម្មលើការកសាងសមត្ថភាពធនធានមនុស្ស ខណៈបាឋកថានេះ​នឹងជំរុញធ្វើឱ្យយើងបានដឹងពីសភាពការណ៍អន្តរជាតិខណៈដែលបច្ចុប្បន្ននេះ កំពុងមានការវិវត្តន៍ប្រែប្រួលជា​សកលយ៉ាងខ្លាំង។ ជាពិសេសនៅក្រោយការបោះ​ឆ្នោតប្រធានាធិបតីអាមេរិក និងការបន្តដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលបានជាប់ឆ្នោតជាប្រធានា​ធិបតី​អាមេរិក សម្រាប់អាណត្តិទី២ ។

លោក សឿម ប៊ុនរិទ្ធិ បានបង្ហាញពីទស្សនៈ និងជឿជាក់ ថា បាឋកថានេះនឹងនាំមកនូវការយល់ដឹងព័ត៌មានថ្មីៗ បន្ថែមទៀតសម្រាប់ជាទស្សនទាននិងពុទ្ធិនូវក្នុងការស្វែងយល់ពីសភាពការណ៍សកលលោក ដែលយើងទាំង អស់ គ្នា កំពុងតែធ្វើការតាមដានលើកិច្ចព្រមព្រៀងភាព ជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងពីទិដ្ឋភាព ភូមិសាស្រ្តនយោបាយសកល ។

ឯកឧត្តម សុក ស៊ីផាន់ណា បញ្ជាក់ថា៖ អាមេរិក គឺ ជាប្រទេសមហាអំណាចលេខ១ លើពិភពលោក ក្រោយពីបញ្ចប់សង្រ្គាមលោកលើកទី២។ ហើយអាមេរិក គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលរបស់កម្ពុជាផងដែរ មានដូចជា៖សម្លៀកបំពាក់ និងសម្ភារៈសម្រាប់ការធ្វើដំណើរជាដើម ៕

អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប.

ads banner