តម្លៃជ្រូករស់មួយគីឡូក្រាម១ម៉ឺនរៀលគឺជាតម្លៃសមរម្យសម្រាប់ទីផ្សារ
(ភ្នំពេញ)៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថាសម្រាប់តម្លៃជ្រូករស់នៅកម្ពុជាដែលមានតម្លៃ១ម៉ឺនរៀលក្នុងមួយគីឡូក្រាមនោះជាតម្លៃសមរម្យ និងនាពេលនេះឃើញថាតម្លៃជ្រូករស់ក៏ល្អប្រសើរជាងមុនផងដែរ។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានតាមប្រព័ន្ធបណ្តាញសង្គមតេឡេក្រាមនៅថ្ងៃទី២៥ ខែ មីនា ឆ្នាំ ២០២៥នេះ ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាកន្លងមកនេះក្រសួងតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពកសិផលសំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនេះផងដែរ។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម តែថ្លៃនេះមិនទាន់ប៉ះពាល់ដល់ប្រាក់ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ។
ថ្លៃងបញ្ជាក់ជុំវិញបញ្ហានេះ ឯកឧត្តម ឃឹម ហ្វីណង់បានឱ្យដឹងថា៖ជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀលគឺជាថ្លៃសមរម្យ ហើយអ្នកផ្គត់ផ្គង់សាច់ជ្រូកក៏ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេលដែលថ្លៃជ្រូករស់ថយចុះដោយសារមានការចិញ្ចឹមច្រើន។ ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួងនឹងចាត់វិធានការឆ្លើយតបជាក់លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ។
មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មបានលើកឡើងដែរថានាកន្លងមក យើងបានធ្វើកិច្ចការជាច្រើនពាក់ព័ន្ធនឹង ការ ពង្រឹង ខ្សែច្រវាក់តម្លៃ និងជួយសម្របសម្រួលផែនការផលិតកម្មឱ្យសមស្របទៅនឹងតម្រូវការទីផ្សារ។ ខណៈដែលអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់បានថ្លៃទាប មានតែការរក្សាស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារផលប្រយោជន៍របស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា។
លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបាន ប្រា ប់ AMS ឱ្យដឹងថា សម្រាប់តម្លៃជ្រូករស់របស់ ក្រុមហ៊ុ នស៊ីភីមួយគីឡូក្រាមតម្លៃជាង១ម៉ឺនរៀលបន្តិចបន្តួច ហើ យ បើគិតពីតម្លៃជាដុល្លារគឺ២,៧៥ដុល្លារក្នុងមួយគីឡូ ក្រា ម។ចំណែកតម្លៃសាច់ជ្រូកលក់តាមផ្សារ បច្ចុប្បន្នសម្រាប់ សាច់សុទ្ធនៅចន្លោះពី២០០០០ដល់២៥០០០រៀល ដែ ល តម្លៃនេះក្រុមហ៊ុនអាចទទួផលកម្រៃមួយសមរម្យ ផង ដែរ៕


ដោយ ៖ ម៉ាដេប៉ូ