ប្រជាជនវេណេស៊ុយអេឡាជិត ២០០ នាក់និរទេសពីអាមេរិកទៅប្រទេសកំណើត

វ៉ាស៊ីនតោន ៖ ចុះពីលើយន្តហោះដោយទឹកមុខញញឹម និងមានសេរីភាព ពលរដ្ឋវេណេស៊ុយអេឡាជិត ២០០នាក់ ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក តាមរយៈប្រទេសហុងឌូរ៉ាស ទីបំផុតបានមកដល់ប្រទេសកំណើតវិញ ខណៈដែលលោក ដូណាល់ ត្រាំ បន្តយុទ្ធនាការបង្ក្រាបជនបរទេសគ្មានឯកសារ។

យន្តហោះដឹកជននិរទេសមួយគ្រឿងបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Maiquetia នៅខាងក្រៅរដ្ឋធានីការ៉ាកាស របស់ប្រទេសវេណេស៊ុយអេឡា។

រដ្ឋមន្ត្រីមហាផ្ទៃវេណេស៊ុយអេឡា លោក Diosdado Cabello បាននិយាយនៅឯព្រលានយន្តហោះនោះថា ថ្ងៃនេះយើងទទួលបានជនរួមជាតិចំនួន ១៩៩ នាក់។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា យើងបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលជនជាតិវ៉េណេស៊ុយអេឡានៅគ្រប់ទីកន្លែងទូទាំងពិភពលោក។

ការមកដល់របស់ជននិរទេសនេះ កើតឡើងបន្ទាប់ពីវេណេស៊ុយអេឡា បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋបាលលោក ត្រាំ ដើម្បីបន្តជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ប្រជាជនខ្លួនពីសហរដ្ឋអាមេរិក។

វាគឺជាការធ្វើមាតុភូមិនិវត្តន៍ចុងក្រោយបង្អស់របស់ក្រុមជនចំណាកស្រុកវេណេស៊ុយអេឡា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករាដើមឆ្នាំ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner