អាមេរិក៖ ការផ្លាស់ប្តូរដ៏អស្ចារ្យឆ្ពោះទៅរកបទឈប់បាញ់នៅអ៊ុយក្រែន

បរទេស៖ ក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក បានអះអាងថា «ការផ្លាស់ប្តូរដ៏អស្ចារ្យ បានកើតឡើង» ឆ្ពោះទៅរកបទឈប់បាញ់ នៅអ៊ុយក្រែន។

អំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បាននិយាយថា «
ការផ្លាស់ប្តូរដ៏អស្ចារ្យ បានកើតឡើង ឆ្ពោះទៅរកបទឈប់បាញ់នៅអ៊ុយក្រែន បន្ទាប់ពីកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅ អារ៉ាប៊ី សាអូឌីត»។

លោកស្រីបានបន្តថា «មានរឿងមួយគឺ ធានាបាននូវសន្តិភាពនៃតំបន់នោះ នៃប្រទេសទាំងពីរនេះ អ៊ុយក្រែន និងរុស្ស៊ី ថែមទាំងសន្តិភាពកម្រិតតំបន់ ពិភពលោក ទាំងមូល…ហើយនោះ ជារឿងដ៏អស្ចារ្យ មិនធ្លាប់មាន ដែលពេលនេះ កំពុងដំណើរការ នៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត»។

មន្ត្រីអាមេរិក និងរុស្ស៊ីបានចាប់ផ្តើមកិច្ចចរចា នៅប្រទេសអារ៉ាប៊ី សាអូឌីត កាលពីថ្ងៃចន្ទ ក្នុងគោលបំណង ធ្វើឱ្យមានវឌ្ឍនភាព ឆ្ពោះទៅរកបទឈប់បាញ់ដ៏ទូលំទូលាយ នៅអ៊ុយក្រែន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner