លោក Trump និងអង់គ្លេស ជជែកពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី

ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានពិភាក្សាអំពី “វឌ្ឍនភាព” លើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអង់គ្លេស និងសហរដ្ឋអាមេរិក នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។

អ្នកនាំពាក្យម្នាក់សុំមិនបញ្ចេញឈ្មោះនិយាយថា កាលពីល្ងាចថ្ងៃអាទិត្យ មេដឹកនាំទាំងពីរមានការពិភាក្សាខ្លីមួយ អំពីវឌ្ឍនភាពដែលបានធ្វើ… ទាក់ទងនឹងកិច្ចព្រមព្រៀងសេដ្ឋកិច្ច។

សហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតតែមួយគត់របស់អង់គ្លេស។ ប្រទេសទាំងពីរបានវិនិយោគជាង ១.៦ ពាន់ពាន់លានដុល្លារ ទៅក្នុងសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក។

ដើមឡើយ អង់គ្លេសសង្ឃឹមថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាមេរិក នៅពេល ចាកចេញពីសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២០ ប៉ុន្តែការចរចាត្រូវបានបរាជ័យ។

ដូច្នេះឥឡូវនេះ អង់គ្លេសក្រោមការដឹកនាំរបស់លោក Starmer បាននឹងកំពុងពិភាក្សាអំពីកិច្ចព្រមព្រៀងផ្នែកឧស្សាហកម្ម មានដូចជាបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ជាដើម៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner