អាជ្ញាធរខណ្ឌច្បារអំពៅ រៀបចំសណ្តាប់ធ្នាប់ តាមផ្លូវ ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ដល់តំបន់ច្រាំង បាក់

(ភ្នំពេញ)៖ ដើម្បីរក្សាបាននៅសណ្តាប់ធ្នាប់សាធារណៈល្អ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានដឹកនាំ កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់,ណែនាំនិងចែកលិខិតជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ រហូតដល់តំបន់ ច្រាំងបាក់ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារ អំពៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ។

លោក ហ៊ត គឹមនី បានឱ្យដឹងថា កន្លងមក រដ្ឋបាលខណ្ឌ តែងតែចុះណែនាំ និងចែកលិខិតជូនដំណឹងដល់បងប្អូន ប្រជាពលរដ្ឋ និងអាជីករ ក្នុងន័យ មិនអនុញ្ញាត ឱ្យដាក់ តាំងលក់ទំនិញ និងសម្ភារផ្សេងៗ នៅលើផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ។

លោកអភិបាលរងខណ្ឌបានបន្តថា យោងតាមសេចក្តី ជូនដំណឹងលេខ ០៦៥/២៥ សជណ.ចអព របស់ រដ្ឋបាល ខណ្ឌច្បារអំពៅ ស្តីពីការរៀបចំសណ្តាប់ធ្នាប់ តាមបណ្តោយផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពាន ព្រះមុនីវង្សចាស់ រហូតដល់តំបន់ច្រាំងបាក់ ស្ថិតនៅ​ក្នុងសង្កាត់ច្បារអំពៅទី២ គឺទុករយះពេល៥ថ្ងៃ ចាប់ពី​ថ្ងៃចុះហត្ថលេខា អោយបញ្ឈប់ និងរុះរេីចេញ​ជាបន្ទាន់ រាល់ការលក់ដូរ ដាក់តាំងឧបករណ៍សម្ភារៈទំនិញ ស្លាក​យីហោ និងការចតមធ្យោបាយផ្សេងៗ ចេញអោយអស់​ពីលេីផ្លូវនិងចិញ្ចេីមផ្លូវ ៣៦៩ ។

ហេតុដូចនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់​លំនៅឋាន នៅអមសងខាងកំណាត់ផ្លូវ លេខ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី២ ទាំងអស់ សូមចូលរួម​សហការ​រក្សារបៀបរៀបរយ សណ្តាប់ធ្នាប់ផ្លូវសាធារណៈ ដេីម្បី​កាត់​បន្ថយ ការកកស្ទះចរាចរណ៍ និងចូលរួម​ចំណែក​លេីកកម្ពស់ សោភ័ណភាពរាជធានីភ្នំពេញ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner