កម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យ​ទេសចរ​ណ៍ ដើម្បីទាក់ទាញទេសចរ ចិន ឱ្យមានកំណើន​ជាលំ​ដា​ប់​នៅកម្ពុជា

(ភ្នំពេញ)៖ កម្ពុជា ចិន ជួបពិភាក្សាការងារផ្លាស់ប្តូរ​ទស្សនៈ​ស៊ីជម្រៅ​អំពីការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា​រវាងស្ថាប័នទាំងពីរ ដើម្បីជំរុញនិងអភិវឌ្ឍទេសចរណ៍ កម្ពុជា ចិន ដែលរួមមានការរៀបចំទស្សនកិច្ចដកស្រង់ និងផ្លាស់ប្តូរបទពិសោធន៍ ចាប់ពីកម្រិតថ្នាក់ដឹកនាំ និង​កម្រិតបច្ចេកទេស និងការពង្រឹងសមត្ថភាពមន្ត្រី​រាជការ ព្រមទាំងការរួមគ្នាផ្សព្វផ្សាយសក្តានុពល​ទេសចរ​ណ៍​កម្ពុជា ទៅកាន់ប្រជាជនចិន ដើម្បីទាក់ទាញ​ប្រជាជន​ចិន​ឱ្យអញ្ជើញមក កម្សាន្តនៅកម្ពុជា ច្រើនឡើងជាលំដាប់ ។

កិច្ចពិភាក្សានេះធ្វើឡើង រវាង ឯកឧត្តម ហួត ហាក់ រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ និង លោក Zhen Zhanmin អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន Chinese Academy of Social Sciences (CASS) ដែលត្រូវ​បាន​ចាត់ទុកជាធនាគារខួរក្បាលរបស់ប្រទេសចិន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានអរគុណចំពោះកិច្ច​សហ​ប្រតិ​បត្តិការ លើវិស័យទេសចរណ៍ និងរៀបចំឱ្យមានកិច្ច​សហការ ផ្សព្វផ្សាយយ៉ាងទូលំទូលាយទប់ស្កាត់នូវ​ព័ត៌មានមិនពិតពីកម្ពុជា ដែលកម្ពុជា ជាគោលដៅមាន​សន្តិសុខ និងសុវត្ថិភាពល្អសម្រាប់អ្នកទេសចរ និងអ្នកវិនិ​យោគ​ទាំងអស់ រួមទាំងប្រជាពលរដ្ឋចិនផងដែរ តួយ៉ាង ការផ្សព្វផ្សាយព័ត៌មានមិនពិតពីកម្ពុជា ដែលអាចជះឥទ្ធិព​ល​មិនល្អពីប្រទេសកម្ពុជា ។ កន្លងមកក្រសួងទេសចរណ៍ និងស្ថានទូតចិននៅកម្ពុជា បានសហការយ៉ាងជិតស្និទ្ធិ ដើម្បីផ្តល់កិច្ចការពារ សុខសុវត្ថិភាព និងសន្តិសុខដល់​អ្នកទេសចរ និងប្រជាពលរដ្ឋចិននៅកម្ពុជា ៕

ដោយ ៖ ហេង សម្បត្តិ+ ថេត វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner