តុលាការរារាំងផែនការ Trump បណ្តេញមន្ត្រីជាង១ម៉ឺននាក់
បរទេស ៖ តុលាការជាន់ទាប របស់អាមេរិក បានជំទាស់នឹងផែនការបញ្ឈប់ការងារមន្ត្រីសហព័ន្ធ ជាង១,៦០០០នាក់ របស់លោកប្រធានាធិបតី Donald Trump ខណៈដែលលោក Trump ស្នើឲ្យតុលាការជាន់ខ្ពស់ ជួយរារាំងតុលាការជាន់ទាប។
លោក Trump កាលពីថ្ងៃចន្ទ បានស្នើសុំតុលាការកំពូល រារាំងសេចក្តីសម្រេច របស់តុលាការជាន់ទាប ក្រោយពេលដែលចៅក្រម នៃរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាឱ្យសេតវិមាន ពិនិត្យឡើងវិញ ចំពោះផែនការកាត់បន្ថយការងារ ផ្តួចផ្តើមឡើងដោយលោកមហាសេដ្ឋី Elon Musk ក្នុងនាមជា មេនាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាល។
នៅក្នុងឯកសារមួយ មេធាវីតំណាងលោក Trump បានសរសេរថា «ដីកាសម្រេចឡើងវិញ ជាវិសាមញ្ញរបស់តុលាការ បានរំលោភលើការបែងចែកអំណាច ដូច្នេះ តុលាការនេះ គួរតែបញ្ឈប់ការវាយប្រហាររចនាសម្ព័ន្ធរដ្ឋធម្មនុញ្ញ មុននឹងមានការខូចខាត បន្ថែមទៀត»។ មេធាវី បានត្អូញត្អែរថា «ក្នុងរយៈពេលពីរខែ មកនេះ តុលាការក្នុងស្រុក បានចេញដីកា ច្រើនជាង៤០ ប្រឆាំងនឹងបទបញ្ជាប្រតិបត្តិ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត