ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួប នាយិកា​ប្រតិបត្តិ​វិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI)

(ភ្នំពេញ)៖ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ បានអនុញ្ញាតជូន លោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិវិទ្យាស្ថានបណ្តុះ​បណ្តាល​និង​ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តី​ការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបនេះ ឯកឧ​ត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពី​វឌ្ឍនភាពនៃការធ្វើកំណែទម្រង់លើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យ​ប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល គំនិត​ផ្តួចផ្តើមរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល ការបង្កើត​មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ មជ្ឈមណ្ឌលបច្ចេក​វិទ្យាឌីជីថល និងការបណ្តុះបណ្តាលធនធាន​មនុស្ស​ឌីជីថល។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យ CDRI ចូលរួមចំណែកជាមួយក្រសួងនិងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងបច្ចេកវិទ្យា​ឈានមុខថ្មីៗ (Emerging Technologies) ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងគោល​នយោ​បាយ​នានាពាក់ព័ន្ធនឹងវិស័យឌីជីថល៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner