ឯកឧត្តម.នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចែកអំណោយពលរដ្ឋក្រីក្រ ២០០គ្រួសារ
(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកម្មវិធីចែកអំណោយរបស់រាជរដ្ឋាភិបាល ដែលផ្តល់តាមរយៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជូនដល់គ្រួសារក្រីក្រចំនួន ២០០គ្រួសារ នៅស្រុកប្រាសាទបល្ល័ង្គ។
ក្នុងឱកាសនេះ ឯកឧត្តមបាននាំយក អំណោយស្បៀងអាហារ ដល់ប្រជាពលរដ្ឋដើម្បីជួយសម្រួលការរស់នៅប្រចាំថ្ងៃ ដោយ គ្រួសារ ១ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ ទឹកត្រី ១ យួរ ទឹកស៊ីអ៊ីវ ១ យួរ ភួយ ១ ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើសារលើកទឹកចិត្ត និងសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន និង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម ក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់លើសុខភាព ដោយអនុវត្តជីវិតប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត។ ព្រមទាំងអំពាវនាវឲ្យ ចិញ្ចឹមសត្វ ដាំបន្លែ ដើម្បីបង្កើនជីវភាព និងអប់រំកូនចៅឲ្យឆ្ងាយពីគ្រឿងញៀន ៕
ដោយ ៖ ប៊ុនរដ្ឋា




