ទេសចរណ៍អំណាន កំពុងពេញនិយម ដល់ពលរដ្ឋគ្រប់​មជ្ឈ​ដ្ឋាន ក្នុងក្រុងកំពង់ចាម

(ខេត្តកំពង់ចាម)៖ លោកអ៊ុ ក វណ្ណដេ ម្ចាស់រថយន្តចល័ត​ទេសចរណ៍អំណាន បានឱ្យដឹងថា លោកធ្វើដំណើរចេញ​ពីភ្នំពេញ មកដល់ក្រុងកំពង់ចាមកាលពីថ្ងៃទី១៩ រហូត​ដល់​ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៥ លោកនឹងបន្តដំណើរ​ទៅ​ខេត្តកំពង់ធំ លោកមានសៀវភៅចំនួនជាងមួយពាន់​ក្បាលសម្រាប់ចែកជូនផ្ដល់ចំណេះដឹងដល់សិស្សានុសិស្ស និស្សិត និងគ្រប់មជ្ឈដ្ឋានដែលមានបំណងចង់​អានសៀវ​ភៅគ្រប់ប្រភេទក្រេបយកចំណេះដឹងដើម្បីអនាគតរុងរឿង និងជាទំពាំងស្នងឬស្សីបន្តវេនអភិវឌ្ឍន៍ប្រទេសជាតិលោកបានបន្តថា ការអានសៀវភៅផ្ដល់ប្រយោជន៍ជាច្រើន ។

លោកក៍បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សនិសិត្យត្រូវខិតខំស្វែងរកសៀវភៅសិក្សាជៀសវាងការដើរលេងសេព្វគប់ជាមួយក្រុមពាលាបាតសង្គមដែលនាំខ្លួនទៅរកសេចក្ដីវិនាស ។ សៀវភៅ ដែលលោកយកមកដាក់ជូនដោយ​មិនគិត​ថ្លៃ និងមានទឹកសុទ្ធជូនដល់អ្នកអានបរិភោគដោយ​មិនគិតថ្លៃផងដែរ ៕

ដោយ ៖ លីពៅ

ads banner