មន្ទីរទេសចរណ៍ បង្ហាញរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ៣៤កន្លែង របស់ខេត្តកំពង់ចាម ត្រៀមស្វាគមន៍ភ្ញៀវទេសចរ នាឱកាសបុណ្យចូលឆ្នាំខ្មែរ ខាងមុខ
(ខេត្តកំពង់ចាម)៖ រមណីយដ្ឋាន និងគោលដៅទេសចរណ៍ ចំនួន ៣៤កន្លែង របស់ខេត្តកំពង់ចាម ត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ មកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ខាងមុខ ។ នេះបើតាមប្រភព ពីមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ។
ប្រភពដដែល បានបញ្ជាក់ឲ្យដឹងទៀតថា រមណីយដ្ឋាន និងគោលដៅទេសចរណ៍ ដែលជាសក្ដានុពលទេសចរណ៍ របស់ខេត្តកំពង់ចាម ទាំង ៣៤កន្លែង ដែលកំពុងត្រៀមខ្លួន រួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវ មកលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខ្មែរ រួមមាន ៖
១.បរិវេណមុខសាលាខេត្ត ក្រុងកំពង់ចាម ។
២.បរិវេណវិមានឯករាជ្យ ក្រុងកំពង់ចាម ។
៣.សួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ។
៤.ម្លប់ពោធិ៍វត្តដីដុះ ក្រុងកំពង់ចាម ។
៥.ប្រដឺស ឬស្ពានឬស្សី ឆ្លងទៅកោះប៉ែន ។ ៦.ឆ្នេរខ្សាច់កោះប៉ែន ស្រុកកំពង់សៀម ។
៧.ឆ្នេរខ្សាច់ចំការ គ កោះកំពុងត្រុំ ស្រុកកំពង់សៀម ។ ៨.ប្រាសាទនគរបាជ័យ ស្រុកកំពង់សៀម ។ ៩.វត្តសុវណ្ណគីរីរតនៈភ្នំប្រុស ស្រុកកំពង់សៀម ។
១០.ភ្នំស្រី ស្រុកកំពង់សៀម ។
១១.អណ្ដូងស្ងួត ស្រុកកំពង់សៀម ។
១២.បឹងធំ ស្រុកកំពង់សៀម និងស្រុកព្រៃឈរ ។ ១៣.ទំនប់តាកុដ ស្រុកព្រៃឈរ និងស្រុកកងមាស ។ ១៤.ប្រាសាទព្រះធាតុ ស្រុកព្រៃឈរ ។
១៥.ទឹកឆា (ក្បាលទឹក ឬក្បាលហុង) ស្រុកព្រៃឈរ ។ ១៥.ទំនប់ (បឹងជ្រោយ) ស្រុកជើងព្រៃ ។ ១៧.ប្រាសាទភ្នំជើងព្រៃ ស្រុកជើងព្រៃ ។ ១៨.ប្រាសាទភ្នំត្រប់ (ទ្រព្យ) ឬប្រសាទវត្តប្រើសមាស ស្រុកបាធាយ ។
១៩.វត្តប្រើសមាស ស្រុកបាធាយ ។
២០.ប្រាសាទគោកខ្វិត ឬប្រាសាទស្រីលក្ខណ៍ ស្រុកបាធាយ ។
២១.មណ្ឌលផ្អាវយើង ស្រុកបាធាយ ។ ២២.ឆ្នេរខ្សាច់កោះស្នេហ៍ ស្រុកស្រីសន្ធរ ។ ២៣.ប្រាសាទព្រះធាតុបារាយណ៍ (ទួលបាសាន) ស្រុកស្រីសន្ធរ ។
២៤.វត្តមហាលាភ ស្រុកកោះសូទិន ។ ២៥.វត្តសុវណ្ណរង្សីអង្គរបាន ស្រុកកងមាស ។ ២៦.ទំនប់ជ្រោយចេក (ត្រួយចេក) ស្រុកកំពង់សៀម ។ ២៧.ទំនប់កែប្រែ ស្រុកកំពង់សៀម ។
២៨.ភ្នំជ័យគិរី (ភ្នំហាន់ជ័យ) ស្រុកកំពង់សៀម ។ ២៩.ហាន់ជ័យបែមប៊ូរីសត ស្រុកស្ទឹងត្រង់ ។ ៣០.បឹងកាចូត ស្រុកស្ទឹងត្រង់ ។ ៣១.រង្វង់មូលចំការកៅស៊ូបឹងកេត ស្រុកស្ទឹងត្រង់ ។ ៣២.វត្តគុហាគង្គា ឬព្រះអង្គគុហ៍ ស្រុកស្ទឹងត្រង់ ។ ៣៣.វត្តភ្នំទែតក្នុង ស្រុកចំការលើ។
និង៣៤.វាលវង់ (កន្លែងមើលថ្ងៃរះ-លិច) ស្រុកកំពង់សៀម។
សូមជម្រាបថា រដ្ឋបាលខេត្ត ក្រោមការដឹកនាំ របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម គ្រោងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នៅក្នុងក្រុងកំពង់ចាម រយៈពេល ៣ថ្ងៃ (ថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥) ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ (ឆ្នាំម្សាញ់) នេះ ។
ក្នុងពិធីសង្ក្រាន្តនេះដែរ ក៏មានរៀបចំកម្មវិធីនានា ដូចជា ៖ កិច្ចសាសនា, ល្បែងកំសាន្ត (ចោលឈូង ទាញព្រ័ត្រ វាយក្អម បោះអង្គុញ…។ល។ រួមជាមួយនឹង ការប្រគុំតន្ត្រី រាំលេងកំសាន្ត និងកម្មវិធីស្រង់ព្រះ នាថ្ងៃទី១៦ មេសា ជាថ្ងៃបញ្ចប់ ។ យ៉ាងណាមិញ មកដល់ពេលនេះ កន្លែងកំសាន្ត នៅខាងមុខ សាលាខេត្ត កំពុងតុបតែងលម្អ ជារចនាបទផ្សេងៗ ដើម្បី ត្រៀមស្វាគមន៍ភ្ញៀវ មកលេងកំសាន្ត ផងដែរ ៕
ដោយ ៖ លី ពៅ






























