គណៈកម្មាធិការជាតិស្ប៉ូស្យាល់អូឡាំពិកកម្ពុជា អង្គមហាសន្និបាតបូកសរុបលទ្ធ ផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិស្ប៉ូស្យាល់អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែ មីនា ឆ្នាំ២០២៥ បានអង្គមហាសន្និបាតបូកសរុបលទ្ធ ផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោក ឃ្លាំងចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉ូស្យាល់ អូឡាំពិកកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅ គណៈកម្មាធិការជាតិស្ប៉ូស្យាល់អូឡាំពិកកម្ពុជា សម្រេចបានកិច្ចការងារជាច្រើនដែលជាផែនការធំដែលថ្នាក់ដឹកនាំដាក់ជូន ហើយ ផែនការសកម្មភាពក្នុងឆ្នាំ២០២៥នេះ គណៈកម្មាធិការជាតិស្ប៉ូស្យាល់អូឡាំពិកកម្ពុជា ប្តេជ្ញាចិត្តសម្រេចឱ្យបានការងារដែលថ្នាក់ដឹកនាំចង្អុលបង្ហាញ ដើម្បីផ្តល់ជូននូវកិច្ចគាំពារសុខភាព ការបណ្តុះធនធានមនុស្សនិងហ្វឹកហាត់ ពិសេស គឺខិតខំបង្កើតព្រឹត្តិការណ៍ប្រកួតផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីជនបញ្ញាខ្សោយបានចូលរួម និងជ្រើសរើសបានកីឡាករកីឡារិនីល្អត្រៀមចូលរួមការប្រកួតនៅលើឆាកអន្តរជាតិ។
ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្បៃស្បាល់អូឡាំពិកកម្ពុជា បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានលះបង់ពេលវេលាមកចូលរួមក្នុង អង្គមហាសន្និបាតនេះ ដើម្បីរួមចំណែក និងលើកស្ទួយជួយលើ វិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉ូស្យាល់អូឡាំពិក កម្ពុជា ដែលជានិច្ចកាល គណៈកម្មាធិការជាតិស្ប៉ូស្យាល់ អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាស្ប៉េ ស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបណ្តុះបណ្តាលមន្ត្រី ជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ ក្នុងគោលបំណងផ្តល់ឱកាសដល់ជនពិការខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា ដើម្បីបម្រើសុខមាលភាពដល់ពួកគាត់។
មិនតែប៉ុណ្ណោះ យើងបានសហការជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ក្មួយៗជនពិការខ្សោយសតិបញ្ញា បាន ហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗ ទៀត និងជនមិនមានពិការភាពផងដែរ។ នេះជាការឆ្លុះបញ្ចាំង នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជនមាន ពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ច ការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។
ម៉្យាងវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិត ជាពិសេស ចលនាកីឡាស្បៃស្បាល់អូឡាំពិក គឺពឹងផ្អែកលើការជួយ ឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរស ជននានា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្ត និងឧបត្ថម្ភថវិកាដល់ចលនាកីឡាស្បៃស្យាល់អូឡាំពិកជារៀង រាល់ឆ្នាំ។ អ្វីៗទាំងនេះ សរបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរដល់សុខ ទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនជនពិការ ហើយក៏ជាការ ខិតខំប្រឹងប្រែង និងសហការយ៉ាងជិតស្និតរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គការសង្គមស៊ីវិល សមាគម ព្រមទាំងគណៈកម្មាធិការជាតិស្បៃស្បាល់អូឡាំពិក កម្ពុជា អនុគណៈកម្មាធិការរាជធានី ខេត្ត គ្រូបង្វឹក ជាពិសេស ក្រុមគ្រួសារ ប្អូនៗ កីឡាករ កីឡាការិនីផ្ទាល់។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានអំពាវនាវ ដល់អនុគណៈ កម្មាធិការស្នើស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាបណ្តា ខេត្តដែលពុំទាន់បានចូលជាសមាជិកអនុគណៈកម្មាធិការស្នើ ស្យាល់អូឡាំពិក ព្រមទាំងអង្គការ សមាគមនានា ដែល គ្រប់គ្រងផ្ទាល់ ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយក ចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹក ហាត់ និងការចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការ ជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធី ជារៀង រាល់ឆ្នាំ៕





រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ