មេណាតូថាអាមេរិកឬអឺរ៉ុបគួរកុំខ្លាំងតែម្នាក់ឯង

បរទេស ៖ លោក Mark Rutte អគ្គលេខាធិការ អង្គការសម្ព័ន្ធយោធាអន្តរជាតិ NATO បាននិយាយថា ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប គួរតែរួបរួមគ្នា លើកិច្ចការសន្តិសុខ ដោយលោកបញ្ជាក់ថា «មិនគួរខ្លាំង តែម្នាក់ឯង» ទេ។

កាលពីថ្ងៃពុធ ប្រធានអង្គការណាតូ រូបនេះ បានសង្កត់ធ្ងន់ អំពីសារៈសំខាន់ នៃចំណងយោធាឆ្លងតំបន់អាត្លង់ទិក មួយនេះ ដោយនិយាយថា បញ្ហាប្រឈមសន្តិសុខពិភពលោក គឺ លើសលុបពេក សម្រាប់អឺរ៉ុប តែឯង ឬ អាមេរិកខាងជើង ម្នាក់ឯង។

លោក Rutte បាននិយាយ នៅក្នុងព្រឹត្តិការណ៍មួយ នៅទីក្រុង Warsaw ថា «ខ្ញុំដឹងថា មានសំណួរអំពីភាពរឹងមាំនៃចំណងសម្ព័ន្ធភាពណាតូ និង ការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខអឺរ៉ុប…ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់ នេះមិនមែនជាពេលដែលត្រូវទៅតែម្នាក់ឯង នោះទេ។ មិនមែនសម្រាប់ តែអឺរ៉ុប ឬ តែ អាមេរិកខាងជើង នោះទេ…បញ្ហាប្រឈមផ្នែកសន្តិសុខសកលគឺធំធេងពេក សម្រាប់យើងទាំងអស់គ្នា មិនអាចប្រឈមមុខ ផ្តាច់មុខ តែឯងបាន»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner